(ភ្នំពេញ)៖ ក្រុមកីឡាជិះសេះជម្រើសជាតិកម្ពុជា បានដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍ FEI SEA Youth Cup លើកទី១ ឆ្នាំ២០២៤ នៅប្រទេសថៃ នាចុងសប្ដាហ៍នេះ ។

ព្រឹត្តិការណ៍អន្ដរជាតិ ដែលថៃធ្វើម្ចាស់ផ្ទះខាងលើនេះ គឺមានអត្តពលិកជាភ្ញៀវ ៦ប្រទេសចូលរួម គឺមានកម្ពុជា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា ។

ក្រោយដណ្ដើមបានមេដាយមាសលើវិញ្ញាសាជាក្រុមហើយនោះ ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ក៏នឹងបន្ដការប្រកួតលើវិញ្ញាសាឯកត្តជន នៅថ្ងៃទី២៧ ខែតុលានេះផងដែរ ៕