(ម៉ាឌ្រីដ)៖ ក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga និងក្លិប Real Madrid សុទ្ធតែបានបង្ហាញការសោកស្តាយដូចគ្នា ដ្បិតកីឡាករយុវជន Lamine Yamal បានធ្លាក់ចូលទៅក្នុងគោលដៅវាយប្រហារជាតិសាសន៍ ដែលបានកើតឡើងក្នុងជំនួប El Clasico កាលពីរាត្រីថ្ងៃសៅរ៍នៅកីឡដ្ឋាន Santiago Bernabeu។
វីដេអូជាច្រើនត្រូវបានផុសឡើងក្នុងបណ្តាញសង្គម X ក្នុងន័យឌឺដងជាតិសាសន៍ ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC បានបង្ហាញឱ្យដឹងថា នៅពេលកីឡាករវ័យ ១៧ឆ្នាំខាងលើនេះ រកបានគ្រាប់បាល់នៅនាទី៧៧។
ជាមួយគ្នានោះទាំង La Liga និង Real សុទ្ធតែបានបង្ហាញនូវការខកចិត្តចំពោះទង្វើនេះ ក៏ប៉ុន្តែមិនសំដៅកីឡាករ FC Barcelona រូបណានោះទេ ដ្បិតកន្លងមក Vinicius Jr របស់អធិរាជស និង ៣រូបផ្សេងទៀតរបស់អ្នកមានបុណ្យមានដូចជា Yamal, Raphinha និង Ansu Fati សុទ្ធតែទទួលរងនូវការមើលងាយជាតិសាសន៍នេះដូចគ្នា។
កន្លងមក មានអ្នកគាំទ្រខាងក្លិប Valencia ៣នាក់ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ៨ខែផងដែរកាលពីខែមិថុនា ឆ្នាំ២០២៤ ដោយសារតែទង្វើរើសអើងជាតិសាសន៍ទៅលើ Vinicius Jr ក្នុងប្រកួតមួយកាលពីខែឧសភា ឆ្នាំ២០២៣៕