(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅនេះ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានរៀបចំនូវកម្មវិធីសប្បាយៗ និងការលក់បញ្ចុះតម្លៃពីហាងប្រេនល្បីៗជាច្រើន មកពីបណ្ដាប្រទេសនានា ដើម្បីផ្ដលជូនដល់អតិ្ដថិជននូវបទពិសោធន៍ដ៏អស្ចារ្យ។

ដូចដែលលោកអ្នកបានដឹងហើយថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កាន់តែខិតជិតចូលមកដល់ ដូចនេះហើយចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានត្រៀមខ្លួនរួចរាល់ សម្រាប់ស្វាគមន៍ដល់ប្រជាពលរដ្ឋទាំងអ្នករស់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំងអស់គ្នា ក្នុងការមកដើរលេងកម្សាន្ដនៅផ្សារទំនើប ជាមួយការរៀបចំនូវកម្មវិធីជាច្រើនដូចជា ការដាក់លក់បញ្ចុះតម្លៃជាច្រើនពីហាងប្រេនល្បីៗដូចជា៖ Balabala, Vascara, Converse, GEOX, ECCO, Ten11, Routine, 361, Kohnan, Akemi និងហាងជាច្រើនផ្សេងទៀតរហូតទៅដល់៧០% និងការប្រូម៉ូសិនទិញ១ ថែម ១; ការតាំងពិព័រណ៍ ទូកង ដែលវែងជាងគេក្នុងផ្សារទំនើប និងប្រវត្តិបុណ្យអុំទូក; ការសម្ដែងសិល្បៈបុរាណខ្មែរ ដែលមានរហូតទៅដល់ ១០ ទស្សនីយភាពដូចជា៖ ល្ខោនចម្រុះ «ឈុតព្រះបាទជ័យវរ្ម័នទី៧ចេញច្បាំង», របាំប្រពៃណី «មហាអំបុក», ល្ខោនបាសាក់ «National Team», ល្ខោនយីកេ «ធីតាមុខសេះ», របាំប្រពៃណី «ទំនៀមប្រទីប», ល្ខោននិយាយ «ទន្សាយក្នុងរង្វង់ព្រះច័ន្ទ», ល្ខោនចម្រុះ «ឈុតព្រះបាទជ័យវរ្ម័នទី៧ ទទួលបានជ័យជម្នះ», របាំប្រពៃណី «សាស្រ្ដាស្លឹករឹត», ល្ខោននិយាយ «ថៅកែចិត្តចោរ», របាំប្រពៃណី បែបប្រជាប្រិយ «ឆៃយាំ» និងកម្មវិធីជាច្រើនផ្សេងទៀតដែលនឹងមានវត្តមានក្នុងរដូវកាលបុណ្យអំទូក ខាងមុខនេះ ។

ជាពិសេសជាងនេះ ទៅទៀតពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏មានដំណឹងល្អ សម្រាប់អ្នកដែលស្រឡាញ់រថយន្ដសេរីទំនើបទាំងអស់គ្នា ផងដែរ គឺនៅថ្ងៃទី១ ដល់ ៣ ខែវិឆ្ជិការ ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការដាក់តាំងបង្ហាញនូវរថយន្ដដ៏ប្រណីតជាច្រើនស៊េរី ពីក្រុមហ៊ុន Land Rover Cambodia-RMA រឹតតែពិសេសសម្រាប់អ្នកដែលចង់ធ្វើការបើកបរសាកល្បង ជាមួយកំពូលរថយន្ត On-Off Road Defender 130 ឬ Range Rover អាចមកធ្វើការសាកល្បងបាននៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាមួយការផ្ដល់ជូនដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកដល់អតិថិជន។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មិនត្រឹមតែផ្ដល់ជូនលោកអ្នកនៅកម្មវិធីសប្បាយៗ និងការដាក់លក់បញ្ចុះតម្លៃពីហាងប្រេនល្បីៗ នោះទេ ប៉ុន្ដែលោកអ្នកក៏មានឱកាសឈ្នះនូវរង្វាន់ជាច្រើនត្រឡប់ទៅផ្ទះវិញផងដែរ ដោយគ្រាន់តែចំណាយចាប់ពី១៥ដុល្លារ ក្នុងមួយវិកយបត្រតែប៉ុណ្ណោះ នឹងទទួលបាននៅសន្លឹកឆ្នោតមួយសន្លឹកក្នុងការដាក់ផ្សងសំណាងឈ្នះនូវរង្វាន់ធំ គឺរថយន្ដសេរីទំនើប រចនាបថអាល្លឺម៉ង់ AICAR EQ3 ពី AIQAR / ICAR Cambodia និងរង្វាន់ជាច្រើនផ្សេងទៀតពីប្រម៉ូលសិន Mega 2nd Anniversary។ ដូចនេះហើយ សម្រាប់អតិថិជនដែលមានគម្រោងដើរលេងក្នុងពិធីបុណ្យអុំទូកខាងមុខនេះ កុំភ្លេចមកលេងកម្សាន្ដនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ទាំងអស់គ្នាណា។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចតាមដានផេកផ្លូវការរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល (Chip Mong 271 Mega Mall : https://www.facebook.com/271MegaMall) និងទាក់ទងជួលទីតាំងក្នុងផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល តាមរយៈលេខទូរសព្ទ៖ 066 401 222(@Amkeolong) ៕