(បរទេស)៖ របាយការណ៍ថ្មីពី IDC បានបង្ហាញពីចំណាត់ថ្នាក់ទីផ្សារស្មាតហ្វូនអេក្រង់បត់នៅក្នុងប្រទេសចិនសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ ហើយក្នុងនោះគេឃើញថាក្រុមហ៊ុន Huawei ទទួលបានចំណាត់ថ្នាក់ឈានមុខគេតែម្តង។ ចំណុចដែលធ្វើឲ្យ Huawei លេចធ្លោរដោយសារតែ ក្រុមហ៊ុននេះបានធ្វើការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន ៣តង់របស់ខ្លួនម៉ូដែល Mate XT ដែលមកដល់ពេលនេះ នៅតែមានតម្រូវខ្ពស់ដដែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Huawei Central។
បើតាមរបាយការណ៌ពី IDC បង្ហាញថា ក្រុមហ៊ុន Huawei ឈរលើកំពូលតារាងជាមួយនិងចំណែកទីផ្សារចំនួន ៤១.០% បន្ទាប់ពីប្រកាសចេញស្មាតហ្វូនអេក្រង់បត់បាន ៣តង់ Mate XT។ ងាកមកលេខរៀងទី២ គឺក្រុមហ៊ុន Honor ដោយបានគ្រប់គ្រងចំណែកទីផ្សារ ២១.៩%, លេខរៀង៣ បានលើក្រមមហ៊ុន Xiaomi គ្រប់គ្រងចំណែកទីផ្សារបានចំនួន ១៧.២%។ សម្រាប់ក្រុមហ៊ុន Samsung ដែលគ្រប់គ្នាស្គាល់ថា គឺជាអធិរាជស្មាតហ្វូនអេក្រង់បត់បាននៅលើទីផ្សារពិភពលោកនោះ គឺធ្វើមិនបានល្អទេនៅក្នុងទីផ្សារប្រទេសចិន ដោយនៅត្រីមាសទី៣នេះ ដោយសារតែមានការនាំចេញស្មាតហ្វូនអេក្រង់បត់បានត្រឹមតែ ៧.៧% ប៉ុណ្ណោះ។
គួរជម្រាបថា ការនាំចេញស្មាតហ្វូនអេក្រងបត់នៅលើទីផ្សារប្រទេសចិនសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ គឺមានចំនួនរហូតដល់ ២.២៣លានគ្រឿង ដែលជាតួរលេខកើនឡើង បើប្រៀបធៀបនឹងឆ្នាំមុន៕