(ភ្នំពេញ)៖ ក្រុមហ៊ុន សេវេន រេហ្ស៊ីដិនស៍ ឯ.ក និង ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាជាដៃគូយុទ្ធសាស្ត្រ ដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ហើយកិច្ចសហប្រតិបត្តិការនេះផ្តោតលើកម្ចីសម្រាប់ទិញខុនដូ និងកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល 'Chief Easy' ជាកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថលដែលជួយបង្កើនភាពងាយស្រួលនៃកម្ចីផ្នែកហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។
កិច្ចសហការរបស់ក្រុមហ៊ុន សេវេន រេហ្ស៊ីដិនស៍ ឯ.ក និងធនាគារ ឈីហ្វ អនុញ្ញាតឱ្យយើងផ្ដល់កម្ចីកាន់តែទូលំទូលាយ ក៏ដូចជាជួយគាំទ្រដល់ដំណោះស្រាយហិរញ្ញវត្ថុក្នុងការទិញខុនដូនៅក្រុមហ៊ុន សេវេន រេហ្ស៊ីដិនស៍ ឯ.ក។
ក្រុមហ៊ុន សេវេន រេហ្ស៊ីដិនស៍ ឯ.ក នឹងគាំទ្រដល់ការផ្សព្វផ្សាយ និងការណែនាំកម្ចីសម្រាប់ទិញខុនដូដោយអតិថិជនអាចស្នើសុំកម្ចីជាមួយធនាគារ ឈីហ្វ និងកម្មវិធី "Chief Easy" អនុញ្ញាតឱ្យបុគ្គលិក ឬអតិថិជនអាចទទួលបានកម្ចីឌីជីថលរហូតដល់ ៥,០០០ដុល្លារ ដែលត្រូវបានរៀបចំជាពិសេសដើម្បីជួយដល់តម្រូវការហិរញ្ញវត្ថុផ្សេងៗទៀត។
កិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តរវាងក្រុមហ៊ុន សេវេន រេហ្ស៊ីដិនស៍ ឯ.ក និងធនាគារ ឈីហ្វ និងមិនត្រឹមតែផ្ដល់កម្ចីសម្រាប់ទិញខុនដូទេ ប៉ុន្តែថែមទាំងផ្ដល់នូវកម្ចីប្រាក់ខ្នាតតូចសម្រាប់ដោះស្រាយបញ្ហាហិរញ្ញវត្ថុផងដែរ។