(ភ្នំពេញ)៖ ភោជនីយដ្ឋាន ឡា វីដា អណ្តែតទឹក (Lavida Floating) បែបអឺរ៉ុប បានបើកសម្ពោធជាផ្លូវការនៅ Morgan EnMaison ក្បែរទន្លេមេគង្គ នាយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។ នៅកន្លែងព្រឹត្តិការណ៍រចនាបថត្រូពិច និងការរចនាបែបទំនើបទាន់សម័យត្រូវបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ ផ្កាយភ្លឺ និងអាហារមានរស់ជាតិឆ្ងាញ់ ទាក់ទាញភ្ញៀវជាច្រើនឱ្យមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។
របាំជូនពរខ្មែរបានចាប់ផ្តើម ដើម្បីជូនពរដ៏ជ្រាលជ្រៅជាមួយនឹងភោជនីយដ្ឋានដែលត្រូវបើកប្រារព្ធនេះ និងជូនពរជ័យដល់ភ្ញៀវទាំងអស់ដែលមានវត្តមាន ដែលធ្វើឱ្យភ្ញៀវទទួលបានភាពកក់ក្តៅ។
នៅក្នុងសុន្ទរកថារបស់នាយកប្រតិបត្តិការពាណិជ្ជកម្មក្រុមហ៊ុន Morgan លោក លីវ ជៀ វេរ (Liu Jia Wei) បានចែករំលែកគំនិតម៉ាកយីហោ ឡា វីដា អណ្តែតទឹក (Lavida Floating) និងបង្ហាញពីប្លង់មេនៃអាជីវកម្មរបស់ Morgan នៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃអនាគត មិនត្រឹមតែមាន ឡា វីដា(Lavida) នៅមាត់សមុទ្រ និងឡា វីដា (Lavida) នៅខេត្តសៀមរាបប៉ុណ្ណោះទេ ថែមទាំងមានគម្រោងបើកនៅទូទាំងប្រទេសកម្ពុជា ដែលនាំមកនូវអាហារ និងការកម្សាន្តដល់មនុស្សកាន់តែច្រើន។
កម្មពិធីបន្ទាប់មកទៀត ការច្រៀង រាំរបស់តារាចម្រៀងវ័យក្មេង រ៉ាប៊ី (rabee) បានធ្វើឱ្យបរិយាកាសកាន់តែរីករាយបន្ថែម រាល់បទចម្រៀងនិងក្បាច់រាំ ធ្វើឱ្យមហាជនជក់ចិត្ត។
ចំពោះអាហារនៅភោជនីយដ្ឋានឡា វីដា អណ្តែតទឹក (Lavida Floating) បានក្លាយជាចំណុចលេចធ្លោជាងគេ សាច់អាំងស្រស់ៗ រសជាតិឆ្ងាញ់ ភីហ្សាធ្វើដោយដៃ ស៊ូស៊ីថ្មីៗ ភេសជ្ជៈពិសេសៗដូចជា៖ ស្រាបៀររាល់ការទទួលទាន់គឺជាការរីករាយបំផុតសម្រាប់រសជាតិជីវិត។ ភ្ញៀវភាគច្រើនបាននិយាយថា នេះជាអាហារដ៏ឆ្ងាញ់ដែលពួកគាត់កម្របានពិសារ។
នៅចុងបញ្ចប់នៃព្រឹត្តិការណ៍ ឡា វីដា អណ្តែតទឹក (Lavida Floating) បានប្រកាសអត្ថប្រយោជន៍សមាជិកកិត្តិយស (VIP) គឺជាការនាំមកនូវការភ្ញាក់ផ្អើល និងអត្ថប្រយោជន៍ផ្តាច់មុខដល់សមាជិកកិត្តិយស( VIP)។ នេះបានធ្វើឱ្យភ្ញៀវមានអារម្មណ៍ថាមានភាពស្និទ្ធស្នាលនិងការគិតគូររបស់ ឡា វីដា អណ្តែតទឹក (Lavida Floating) ហើយក៏បន្ថែមការរំពឹងទុក និងការភ្ញាក់ផ្អើលបន្ថែមទៀតចំពោះបទពិសោធន៍ទទួលទានអាហារនាពេលអនាគតរបស់ពួកគាត់។
ចុងក្រោយ ពិធីសម្ពោធបានឈានដល់ការបញ្ចប់ដោយជោគជ័យ ប៉ុន្តែ ឡា វីដា អណ្តែតទឹក (Lavida Floating) ទើបតែចាប់ផ្តើមប៉ុណ្ណោះ ភោជនីយដ្ឋាននេះនឹងស្វាគមន៍ភ្ញៀវកិត្តិយសមកពីគ្រប់ទិសទី បន្តសរសេរភាពរុងរឿងរបស់ខ្លួន។ នៅថ្ងៃខាងមុខ ឡា វីដា អណ្តែតទឹក (Lavida Floating)នឹងបន្តខិតខំប្រឹងប្រែង និងច្នៃប្រឌិត ដើម្បីនាំយកអាហារឆ្ងាញ់ៗ និងការភ្ញាក់ផ្អើលបន្ថែមទៀតដល់ភ្ញៀវ ដែលធ្វើឱ្យវាក្លាយជាឋានសួគ៌នៃអាហារដែលមិនអាចខ្វះបាននៅក្នុងចិត្តរបស់ពួកគាត់៕