(ភ្នំពេញ)៖ ភីហ្សាហាត់កម្ពុជា មានសេចក្តីរំភើបរីករាយ ក្នុងការប្រកាសបើកសម្ពោធហាងទីប្រាំបីរបស់ខ្លួន ដែលមានទីតាំងនៅផ្សារទំនើប អ៊ីអនមានជ័យ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ប្រ៊ែនភីហ្សាដ៏ពេញនិយម បន្ទាប់ពីមួយរយៈពេល ចាប់តាំងពីការបើកហាងចុងក្រោយ។

ហាងថ្មីរបស់ភីហ្សាហាត់នៅផ្សារទំនើប អ៊ីអនមានជ័យ បានទទួលការគាំទ្រយ៉ាងខ្លាំងពីអតិថិជនថ្មី និងចាស់ចាប់តាំងពីថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ សប្តាហ៍មុននេះដែលជាថ្ងៃបើកលក់សាកល្បងដំបូង។

ដើម្បីអបអរសាទរពិធីសម្ពោធជាផ្លូវការ ភីហ្សាហាត់ ផ្តល់ជូនប្រូម៉ូសិន «ទិញមួយ ថែមមួយ» ចាប់ពីថ្ងៃអង្គារ ទី២៩ ខែតុលា ដល់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤។ អតិថិជនអាចរីករាយនឹងការផ្តល់ជូនពិសេសនេះ ដោយទទួលបានភីហ្សាសំបកសាច់ក្រកបន្ថែម ដោយឥតគិតថ្លៃជាមួយនឹងភីហ្សារសជាតិដូចគ្នា។

ក្រុមហ៊ុន PH Restaurant ដែលជាម្ចាស់សិទ្ធិផ្តាច់មុខដ៏មានមោទនភាពរបស់ប្រ៊ែនភីហ្សាហាត់ នៅកម្ពុជា ដែលបច្ចុប្បន្នមានហាងចំនួន ៧ មានទីតាំងនៅទួលទំពូង, បឹងកេងកង, កាល់ម៉ែត, គីរីរម្យ, កម្ពុជាក្រោម, ដំរីផាកម៉ល, និងចោមចៅ។ ហាងទី៨ ថ្មី នេះ នឹងផ្តល់ភាពងាយស្រួលបន្ថែម ទៀត ដល់ អតិថិជន ក្នុងការមកទទួលទាន ឬប្រារព្ធពិធីជប់លៀងណាមួយនៅហាងភីហ្សាហាត់។

លោកស្រី Paula Sonthisiri នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PH Restaurant បានបង្ហាញពីក្តីរំភើប ចំពោះការបើកហាងថ្មីនេះ ដោយបញ្ជាក់ថា «នេះគឺជាពេលវេលាដែលពួកយើងបានទន្ទឹងរង់ចាំជាយូរមកហើយ។ ពួកយើងចង់នាំយក ភីហ្សាដ៏ឈ្ងុយឆ្ងាញ់ និងសេវាកម្មពិសេសរបស់ពួកយើងទៅកាន់អតិថិជនឲ្យបានកាន់តែទូលំទូលាយនៅក្នុងរាជធានីភ្នំពេញ។ ហាង ទី ប្រាំបី នេះ ផ្តល់ នូវ បទ ពិសោធន៍ ពិសាអាហារ ដ៏ ពិសេសមួយ ដល់ក្រុមអតិថិជន គ្រប់ទំហំ មិនកំណត់ ត្រឹមតែក្រុមគ្រួសារ ឬ មិត្តភ័ក្តិប៉ុណ្ណោះទេ។ ពួកយើងមានភាពជឿជាក់ថាពួកយើង ត្រឡប់ខ្លួនមក វិញជាមួយនឹងសេវាកម្ម ផលិតផលដែលប្រសើររ ជាង មុនទ្វេដង។»

ជាផ្នែកនៃយុទ្ធសាស្ត្រពង្រីកសាខា ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួន ក្រុមហ៊ុន PH Restaurant គ្រោងនឹងបើកហាងភីហ្សាហាត់កម្ពុជាថ្មីសរុបចំនួន៣៤ ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។ ក្រុមហ៊ុននឹងវិនិយោគលើការបន្តពង្រឹង និងអភិវឌ្ឍន៍ក្រុមការងាររបស់ខ្លួនដើម្បីផ្តល់នូវបទពិសោធន៍ភីហ្សាពិសេស និងរួមជាចំណែកវិជ្ជមានដល់សហគមន៍ដែលខ្លួនបម្រើ។ ការពង្រីកនេះនឹងពង្រឹងជំហររបស់ភីហ្សាហាត់កម្ពុជាក្នុងនាមជាខ្សែសង្វាក់ប្រ៊ែនភីហ្សា អន្តរជាតិឈានមុខគេនៅក្នុងប្រទេស។