(បេងហ្គាស៊ី)៖ សហព័ន្ធបាល់ទាត់នៃប្រទេសលីបេរីយ៉ា (Libya) នឹងប្តឹងជំទាស់ចំពោះ Afcon ដែលបានសមេ្រចផ្តល់ជ័យជម្នះ ៣-០ ទៅឱ្យនីហ្សេរីយ៉ា បន្ថែមលើការពិន័យប្រាក់ចំនួនទៀតផង។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា លីបេរីយ៉ា (LFF) «នឹងប្តឹងទៅតុលាការកំពូលកីឡា ក្នុងការស្វែងរកយុត្តិធម៌ ក្នុងប្រកួតជម្រុះ Africa Cup of Nations 2025 ដែលត្រូវបានលុបចោលរវាងពួកគេ និងនីហ្សេរីយ៉ា»។
នៅចាំបានថា ក្រុមខ្លាំងឥន្រ្ទីនីហ្សេរីយ៉ា បានធ្វើពហិការមិនប្រកួតក្នុងកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Banghazi របស់លីបេរីយ៉ា ដោយសារក្រុមកីឡាកររបស់ពួកគេត្រូវស្ទះជាច្រើនម៉ោង នៅព្រលានយន្តហោះនៃប្រទេសនេះ មុនការប្រកួតមកដល់នាទីថ្ងៃទី១៥ ខែតុលា ជាមួយនឹងភាពតានតឹងនៅចំពោះមុខនៃប្រទេសទាំងពីរផងដែរ។
ក្រោយមានហេតុការណ៍នេះកើតឡើង ក្រុមប្រឹក្សាវិន័យរបស់ Caf ក៏បានសម្រេចផ្តល់ជ័យជម្នះ ៣-០ ទៅឱ្យនីហ្សេរីយ៉ា និងដាក់ពិន័យ LFF នូវចំនួនទឹកប្រាក់ ៥០,០០០ដុល្លារទៀតផង។
រឿងនេះបានធ្វើឱ្យលោក Abdunnaser Ahmed ប្រធាន LFF មានការខឹងសម្បារជាខ្លាំង និងបានថ្លែងប្រាប់ BBC ផងថា «ការសម្រេចនេះ គឺពុំអាចទទួលយកបាននោះទេ ដោយវាកំពុងបង្ហាញថា បាល់ទាត់នៅអាហ្វ្រិកគ្មានភាពយុត្តិធម៌សោះឡើយកន្លងមក។ ការប្រកួតគួរតែត្រូវបានពិចារណារៀបចំឡើងវិញ ជាជាងលុបចោលបែបនេះ»៕