(ភ្នំពេញ)៖ ការធ្វើដំណើរនៅទូទាំងពិភពលោក របស់លោកអ្នកកាន់តែងាយស្រួល ជាមួយនឹងការប្រើប្រាស់ អេស៊ីទាន់ចិត្ត របស់ធនាគារ អេស៊ីលីដា។ លោកអ្នកអាចប្រើប្រាស់ អេស៊ីទាន់ចិត្ត ដែលជា អេបរបស់ធនាគារខ្មែរ សម្រាប់ការទូទាត់ប្រាក់នានានៅគ្រប់ទីកន្លែង ទូទាំងពិភពលោក ដោយគ្រាន់តែធ្វើការស្កេន QR ដែលស្លាកសញ្ញារបស់ Mastercard ឬ VISA តែប៉ុណ្ណោះ បន្ទាប់មកនឹងកាត់ប្រាក់ចេញប្រាក់ចេញពីប័ណ្ណ Mastercard ឬ VISA របស់លោកអ្នកដោយស្វ័យប្រវត្តិ។

មុខងារនេះ នឹងជួយសម្រួលដល់លោកអ្នក ឱ្យកាន់តែងាយស្រួល សម្រាប់ការទូទាត់កាត់ប្រាក់ពីប័ណ្ណឥណពន្ធ ឬឥណទាន របស់ VISA ឬ Mastercard ពោលគឺគ្រាន់តែមានអេប អេស៊ីទាន់ចិត្ត នៅក្នុងទូរសព្ទស្មាតហ្វូនរបស់លោកអ្នកតែប៉ុណ្ណោះ នោះការចំណាយទូទាត់នានា អាចធ្វើបានយ៉ាងលឿនរហ័ស និងសុវត្ថិភាពខ្ពស់បំផុត។

ដើម្បីអាចស្កេន QR របស់ Mastercard ឬ VISA លោកអ្នកអាចភ្ជាប់ប័ណ្ណនេះនៅលើ អេស៊ីទាន់ចិត្ត របស់លោកអ្នក។ ដើម្បីដឹងពីរបៀបភ្ជាប់ប័ណ្ណ សូមចុចនៅលើ Link នេះ៖ https://www.acledabank.com.kh/sl/?lin3

ជាមួយនឹងការអភិវឌ្ឍខ្លួនស្របតាមសម័យកាលឌីជីថល ធនាគារ អេស៊ីលីដា បានបន្ដផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិករបស់ខ្លួន កាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ខណៈគិតមកដល់បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានម៉ាស៊ីន ATM កើនដល់ជាង ១៤០០ គ្រឿង, ម៉ាស៊ីនឆូតកាតមានជាង ៥៣០០ គ្រឿង, មានអ្នកប្រើប្រាស់កាតធនាគារជាង ១,២ លានកាត និងមានអ្នកប្រើប្រាស់អេប អេស៊ីទាន់ចិត្តសរុបចំនួនជាង ៤លាននាក់។