(ម៉ាឌ្រីដ)៖ កម្មវិធីប្រកួតបាល់ទាត់នានាក្នុងក្របខណ្ឌលីគ La Liga ជាពិសេសនៅទីក្រុង Valencia នឹងត្រូវបានពន្យារពេល ដោយសារអេស្ប៉ាញជួបគ្រោះធម្មជាតិទឹកជំនន់នាពេលថ្មីៗនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកួតជាច្រើនដែលត្រូវបានលើកពេល ក៏មានជំនួបរវាងក្រុមការពារតំណែងជើងឯក Real Madrid ប៉ះម្ចាស់ផ្ទះ Valencia ផងដែរ នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

កងកម្លាំងប្រមាណជាង ១ពាន់នាក់ត្រូវបានបញ្ជាឱ្យចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះនេះ ដ្បិតយ៉ាងហោចណាស់មានប្រជាជន ៩៥នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសអេស្ប៉ាញ ជាមួយនឹងទីក្រុង Chiva នៅជិត Valencia ក៏ធ្លាប់លិចខ្លាំងជាងគេជាង ១ឆ្នាំមកនេះ នៅពេលភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ៨ម៉ោង។

ភ្លាមៗនោះដែរ សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ក៏បានទទួលសំណើ និងឯកភាពពី La Liga ក្នុងការសុំពន្យារពេលប្រកួតលីគ ជាបណ្តោះអាសន្នសិន សម្រាប់ក្របខណ្ឌទី១ និងទី២ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។

គួរបញ្ជាក់ផងថា ការស្មឹងស្មាធ ១នាទី នឹងត្រូវរៀបចំឡើងនៅគ្រប់មុនការប្រកួតទាំងអស់ សម្រាប់ ២សប្តាហ៍ខាងមុខ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធដល់អ្នកដែលបានចែកឋានក្នុងគ្រោះធម្មជាតិនេះ៕