(ភ្នំពេញ)៖ លោកស្រីអគ្គនាយកក្រុមហ៊ុន Agent21 Global បានឱ្យដឹងថា អ្នកវិនិយោគថៃ និងក្រុមហ៊ុន Agent21 Global រួមគ្នាវិនិយោគក្នុងទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

លោកស្រីថ្លែងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺផ្តោតលើការវិវឌ្ឍបច្ចេកវិទ្យា ការផ្លាស់ប្តូរសង្គម ការប្រែប្រួលប្រជាជន ការលូតលាស់រហ័សរបស់ទីក្រុង និងការអភិវឌ្ឍន៏លំនៅឋានតំលៃសមរម្យ ប្រកបដោយចីរភាព (Sustainable house) ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍសហគមន៍ និងតំបន់។

ក្រុមហ៊ុន និងនាំមកនូវបច្ចេកវិទ្យាថ្មី ដើម្បីបំពាក់ក្នុងលំនៅឋានប្រើដោយថាមពលស្អាត សំដៅកាត់បន្ថយការចំណាយ និងទ្រទ្រង់សេដ្ឋកិច្ចក្នុងគ្រួរសាផងដែរ។

ក្រុមហ៊ុន Agent21 ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុនពិតជាមានបំណង និងចក្ខុវិស័យអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ សម្រាប់មន្រ្តីរាជការ អ្នកទើបរៀបអាពាហ៍ពិពាហ៍ និងប្រជាពលរដ្ឋ ដែលខ្វះលំនៅឋាន ព្រមទាំងគ្រួសារមានប្រាក់ចំណូលមធ្យម និងទាប ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងសំណូមពរនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ឈានទៅសម្រេចចក្ខុវិស័យ នៃការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០៕