(ភ្នំពេញ)៖ នៅពេលដែលប្រទេសកាន់តែអភិវឌ្ឍទៅមុខជាលំដាប់ តម្រូវការធនធានមនុស្ស ដែលមានសមត្ថភាពខ្ពស់ក៏កាន់តែកើនឡើង ខណៈដែលគ្រឹះស្ថានអប់រំនានា ក៏បានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃអ្នកសិក្សា។ បើយើងសង្កេតមើលលើទីផ្សារអប់រំនៅប្រទេសកម្ពុជាវិញ យើងឃើញថាមានគ្រឹះស្ថានអប់រំជាច្រើនត្រូវបានបង្កើតឡើងគួរឱ្យកត់សម្គាល់ ដែលបានផ្តល់នូវភាពងាយស្រួលដល់អ្នកសិក្សា ប៉ុន្តែក៏បានផ្តល់នូវផលវិបាកសម្រាប់និសិ្សតក្នុងការសម្រេចចិត្ត ជ្រើសរើសសាលាដែលមានគុណភាព និងទំនុកចិត្ត ដើម្បីជៀសវាងមានការខាតបង់ទាំងថវិកា និងពេលវេលា។
ក្នុងកិច្ចការជ្រើសរើសសាលារៀន និសិ្សតត្រូវត្រួតពិនិត្យដោយពឹងផ្អែក លើកត្តាជាច្រើនរួមមាន កម្រិតនៃការទទួលស្គាល់គុណភាពអប់រំរបស់សាលារៀននោះថា តើសាលារៀននោះត្រូវបានទទួលស្គាល់ទាំងជាតិ និងអន្តរជាតិឬទេ រួមជាមួយសាស្រ្តាចារ្យ ដែលមានការទទួលស្គាល់ និងការវាយតម្លៃជាលក្ខណៈអន្តរជាតិ និងពោរពេញទៅដោយបទពិសោធន៍ ទាក់ទងនឹងជំនាញដែលត្រូវបង្រៀន។
ជាក់ស្តែង CamEd Business School ជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានការទទួលស្គាល់ទៅលើគុណភាពអប់រំទាំងក្នុង និងក្រៅប្រទេស ហើយក៏ជាគ្រឹះស្ថានឧត្តមសិក្សាដែលផ្តល់ការបណ្តុះបណ្តាលទៅលើបរិញ្ញាបត្រដោយផ្តោតលើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ។ និសិ្សតដែលសិក្សាថ្នាក់បរិញ្ញាបត្រជាមួយ វិទ្យាស្ថាន ខេមអេដ នឹងទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ គឺបរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដែលមានការទទួលស្គាល់ពីសហរដ្ឋអាមេរិក និង សញ្ញាបត្រអ្នកជំនាញបច្ចេកទេសគណនេយ្យ CAT (Certified Accounting Technician) ដែលចេញដោយស្ថាប័ន ACCA (Association of Chartered Certified Accountants) មានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់ពី ១៨៣ប្រទេសនៅលើពិភពលោក។
ចំពោះសាស្ត្រាចារ្យដែលបង្រៀននៅ CamEd Business School ត្រូវបាន ឆ្លងកាត់ដំណើរការនៃការជ្រើសរើសតាមរយៈការវាយតម្លៃយ៉ាងម៉ត់ចត់ ដែលពួកគេសុទ្ធសឹងតែអញ្ជើញមកពីបណ្តាប្រទេសធំៗដូចជា សហរដ្ឋអាមេរិក, អង់គ្លេស, អូស្ត្រាលី, សាំងហ្គាពួរ និងហ្វីលីពីនជាដើម។
សាស្ត្រាចារ្យរបស់យើងសុទ្ធតែមានគរុកោសល្យក្នុងការបង្រៀនលំដាប់អន្តរជាតិ រួមជាមួយបទពិសោធន៍ក្នុងការបង្រៀន និងការងារក្នុងមុខតំណែងខ្ពស់ ជាយូរឆ្នាំផងដែរ។ លើសពីនេះទៅទៀតសាស្ត្រាចារ្យទាំងអស់ ត្រូវទទួលបានការវាយតម្លៃគុណភាព ពីស្ថាប័នអន្តរជាតិធំៗ ដោយទទួលបានចំណាត់ថ្នាក់កម្រិតផ្កាយប្រាំ ពីស្ថាប័ន QS Star នៅចក្រភពអង់គ្លេស។
ដូច្នេះនិស្សិតមិនត្រឹមតែទទួលបាននូវចំណេះដឹង និងជំនាញ ដ៏ពិតប្រាកដនោះទេ ប៉ុន្តែពួកគេក៏ទទួលបាននូវបទពិសោធន៍ គន្លឹះ និងដំណោះស្រាយផ្សេងៗ ដើម្បីប្រឈមនឹងបញ្ហាដែលនឹងអាចកើតមាននៅពេលអនាគតក្នុងពេលបំពេញការងារ។ កត្តាដែលបានរៀបរាប់ខាងលើ គឺជាហេតុនាំឱ្យនិស្សិតរបស់យើងនឹងទទួលបាន នូវចំណេះដឹង និងមានសម្ថភាពយ៉ាងពិតប្រាកដ ដូចជាជំនាញវិជ្ជាជីវៈ បទពិសោធន៍ទាក់ទង នឹងគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម។
ចាប់ផ្តើមថ្នាក់បរិញ្ញាបត្រជាមួយ CamEd Business School នៅពេលនេះ តាមរយៈ https://web.cam-ed.com/beta/ba-register ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រផ្លូវការរបស់ CamEd៖ https://cam-ed.edu.kh/ ឬក៏ទំនាក់ទំនងមកកាន់៖ 070 673 673 / 010 986 523 / 078 588 886៕