(អេស្ប៉ាញ)៖ ស្ថាប័នលីគកំពូលអេស្ប៉ាញ LaLiga និងបណ្តាក្លិបក្នុងលីគ នឹងជួយរៃអង្គាសថវិកាសម្រាប់ផ្តល់ទៅកាន់កាកបាទក្រហម ដើម្បីជួយគាំទ្រដល់អ្នករងផលប៉ះពាល់ដោយសាទឹកជំនន់ ជាមួយរបាយការណ៍បានបង្ហាញថា មានអ្នកបាត់បង់ជីវិតប្រមាណ ១៥៨នាក់ក្នុង ខណៈក្លិបយក្ស Real Madrid ពួកគេបានរួមចំណែកជាមួយកាកបាទក្រហម នៅទឹកប្រាក់ប្រមាណ ១លានអឺរ៉ូ ដែលស្នើនឹងជាង ១លានដុល្លារ ។

បើតាមប្រភពពី Reuters បានឱ្យដឹងថា តាមគម្រោងនៃការរៃអង្គាសនេះ នឹងធ្វើឡើងទៅតាមការផ្សព្វផ្សាយនៅអំឡុងពេលការប្រកួតនៅចុងសប្តាហ៍នេះ និងនៅតាមរយៈគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ ។

សូមជម្រាបផងថា អំឡុងពេលមានគ្រោះទឹកជំនន់នេះ ការប្រកួតក្នុងក្របខណ្ឌ័ពានរង្វាន់ Copa del Rey ចំនួន ៦ប្រកួតត្រូវបានពន្យារពេលសម្រាប់សប្តាហ៍ក្រោយ ដ្បិតការប្រកួតរបស់ Real Sociedad ទល់ក្រុម Jove Espanyol នៅតែអាចបន្តការប្រកួត ។

ជាមួយគ្នានេះ LaLiga ក៏បានចេញសេចក្តីស្នើសុំឱ្យក្លិបដែលរងផលប៉ះពាល់ចំនួន១០ មាននៅក្នុងលីគកំពូល និងលីគលំដាប់ទី២ ដាក់សំណើដើម្បីកំណត់កាលបរិច្ឆេទថ្មី មុនថ្ងៃអង្គារសប្តាហ៍ក្រោយ ដ្បិ ការប្រកួតរវាងក្លិប Valencia ប៉ះ Real Madrid រួមជាមួយនិង Villarreal ជាមួយ Rayo Vallecano ស្ថិតក្នុងចំណោមការប្រកួតដែលត្រូវបានពន្យារពេល ។

ខណៈកីឡដ្ឋាន Mestalla របស់ Valencia បានរៀបចំធ្វើជាកន្លែងបរិច្ចាគអាហារ និងរបស់របរចាំបាច់ដល់ជនរងគ្រោះ៕