(បរទេស)៖ បើយោងតាមគេហទំព័រស្រាវជ្រាវ Canalys បានបង្ហាញថា ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung បាននាំមុខទីផ្សារស្មាតហ្វូនពិភពលោកក្នុងត្រីមាសទី៣ ឆ្នាំ២០២៤នេះ ពោលគឺវ៉ាដាច់ក្រុមហ៊ុន Apple តែម្តង។ របាយការណ៍បង្ហាញថា ភាពជោគជ័យនេះ ទទួលបានបន្ទាប់ពី កាការនាំចេញស្មាតហ្វូនរបស់ Samsung កើនឡើង ៥% ដល់ ៣១០លានគ្រឿង ដែលជាការកើនឡើងច្រើនបំផុតចាប់តាំងពីឆ្នាំ២០២១មក។
ការកើនឡើងនេះត្រូវបានជំរុញដោយការបើកដំណើរការនូវស្មាតហ្វូនជំនាន់ថ្មីៗ ជាពិសេសប្រភេទអេក្រង់បត់៣តង់ដំបូងបង្អស់លើពិភពលោក ដែលធ្វើឲ្យក្រុមហ៊ុននេះឈរនៅតំណែងកំពុងក្នុងទីផ្សារស្មាតហ្វូនពិភពលោក សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤នេះ។ ងាកមក ក្រុមហ៊ុន Apple បានរក្សាចំណាត់ថ្នាក់លេខ២ ជាមួយនឹងការនាំចេញស្មាតហ្វូនបានចំនួន ៥៤.៥ លានគ្រឿង ដែលជំរុញដោយការចេញលក់ដ៏ខ្លាំងរបស់ iPhone 16។ Xiaomi ឈរនៅលេខរៀងទី៣ ជាមួយនឹងការនាំចេញចំនួន ៤២.៨ លានគ្រឿង និងទទួលបានចំណែកទីផ្សារ ១៤%។ សម្រាប់ OPPO បានឈរនៅលេខរៀងទី៤ ជាមួយនឹងការនាំចេញបាន ២៨.៦លានគ្រឿង និង Vivo ឈរនៅលេខរៀងទី៥ ជាមួយនឹងការនាំចេញបានចំនួន ២៧.២លានគ្រឿង។
គួរចម្រាបថា បើតាមទិន្នន័យខាងលើនេះ បានបង្ហាញថា ក្រុមហ៊ុន Samsung នៅតែជាក្រុមហ៊ុន OEM ដែលលក់ដាច់បំផុតនៅក្នុងត្រីមាសទី៣នេះ ប៉ុន្តែចំនួនស្មាតហ្វូនដែលបាននាំចេញគឺមានកម្រិតទាបនៅឡើយ។ សម្រាប់ឆ្នាំ២០២៥ មានការរំពឹងទុកថា ការនាំចេញទីផ្សារស្មាតហ្វូនសកល គឺ នៅតែមានភាពសុទិដ្ឋិនិយម។ ទីផ្សារជាច្រើនដូចជាសហរដ្ឋអាមេរិក ចិន និងអ៊ឺរ៉ុបខាងលិច អាចនឹងមានការកើនឡើងទីផ្សារ តាមរយៈការជម្រុញទៅលើបច្ចេកវិទ្យា AI ៕