(ម៉ុងហ្គោលី)៖ ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុម Madura United បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2024-25 ក្រោយឆ្លងកាត់ការប្រកួតចែកពូល E ដ្បិតក្រុម SP Falcons មិនអាចឡើងវគ្គបន្តនោះទេ ។
ឆ្លងកាត់ ២ប្រកួតក្នុងពូល E ក្រុមឥណ្ឌូនេស៊ី Madura United ឈរកំពូលតារាងរកបាន ៤ពិន្ទុ ហើយក្រុមព្រះខ័នរាជស្វាយរៀង រកបាន ៣ពិន្ទុ ពេលដែលក្រុមម្ចាស់ផ្ទះរៀបចំលេងវគ្គចែកពូលនេះ SP Falcons មានត្រឹម ១ពិន្ទុ ខណៈ ១ប្រកួតកាត់សេចក្តីចុងក្រោយក្នុងពូល E របស់ក្រុមស្វាយរៀង បានលេងចាញ់ក្រុម Madura United ២-១ ដ្បិតការរកបាន ៣ពិន្ទុរបស់ក្រុមស្វាយរៀង គឺជាការយកឈ្នះ SP Falcons ២-១ ។
សូមជម្រាបផងថា សម្រាប់ការប្រកួតបន្ទាប់ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវប៉ះជាមួយក្រុមលេង១ ហើយក្រុម Madura United ត្រូវប៉ះក្រុមលេខ២ មកពីពូល D ហើយ ២ប្រកួតទៀត មានការប៉ះគ្នារវាងក្រុម Al-Arabi ជួបក្រុម Al-Seeb និងក្រុម East Bengal ប៉ះក្រុម Arkadag នៃវគ្គ ៨ក្រុមចុងក្រោយ ដែលនឹងរៀបចំលេងនៅខែមីនា ឆ្នាំ២០២៥ ៕