(ភ្នំពេញ)៖ ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន កម្ពុជា (Danone Cambodia) ជាបុត្តសម្ព័ន្ធរបស់ ក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់លេខមួយនៅអឺរ៉ុប កំពុងនឹងសហការជាមួយវេទិកាអាជីវកម្មបៃតងឆ្នាំ២០២៤ របស់ EurochamCambodia ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តចំពោះសេដ្ឋកិច្ចបៃតង និងនិរន្តរភាព ដែលស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពពិភពលោក (SDGs)។
វេទិកាធុរកិច្ចបៃតងឆ្នាំ២០២៤នេះ រៀបចំឡើងដោយគណៈកម្មាធិការធុរកិច្ចបៃតងនៃ EuroCham Cambodia ដែលមានក្រុមអ្នកចូលរួមជាចម្រុះក្នុងវិស័យធុរកិច្ច។ អ្នកចួលរួមទាំងនេះ រួមមានអ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំផ្នែកឧស្សាហកម្ម អាជីវកម្ម អ្នកជំនាញ និងអ្នកតំណាងមកពីអង្គការ និងស្ថាប័នក្នុងស្រុក និងអន្តរជាតិ ដូចជា UNDP, IFC និងសហភាពអឺរ៉ុប (EU)។ វេទិកានេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីការអនុវត្តអាជីវកម្មបៃតង និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងជំរុញភាពជាដៃគូ។
កាលពីខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅនេះ ក្រុមហ៊ុន ដាណន់កម្ពុជា បានក្លាយខ្លួនជាក្រុមហ៊ុនផ្នែក FMCG ដំបូងគេនៅប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រ B Corp™។ ការទទួលស្គាល់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន «បុព្វហេតុល្អ force for good»។ ការសម្រេចបាននូវវិញ្ញាបនបត្រ B corp មួយនេះ បានជំរុញ ក្រុមហ៊ុន ដាណន់កម្ពុជា ឱ្យកាន់តែរក្សានូវស្តង់ដារមួយដ៏ខ្ពស់ ដោយមានការកសាងទំនាក់ទំនងឱ្យកាន់តែរឹងមាំជាមួយសហគមន៍មូលដ្ឋាន បង្កើនការអភិវឌ្ឍសង្គម និងបរិស្ថាន ហើយព្រមទាំងជំរុញវប្បធម៌ដែលមាននិរន្តរភាពរួមគ្នា។
លោក Maarten VAN LEEUWEN នាយកប្រចាំប្រទេសរបស់ ក្រុមហ៊ុន ដាណន់កម្ពុជា បានថ្លែងនៅក្នុងវេទិកាធុរកិច្ចបៃតងថា៖ «ការគាំទ្ររបស់យើងចំពោះវេទិកាដ៏មានតម្លៃមួយនេះ គឺកើតចេញពីការយកចិត្តទុកដាក់ចំពោះការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាព និងការចូលរួមថែរក្សាបរិស្ថាន។ ការទទួលស្គាល់ពី B Corp™ ចំពោះក្រុមហ៊ុនយើង វាជាការប្រកាន់ផ្ជាប់នូវកាតព្វកិច្ចយ៉ាងម៉ឺងម៉ាត់ចំពោះនិរន្តរភាព និង 'អាជីវកម្មបៃតង' ជាមួយបុគ្គលិកយើងទាំងអស់គ្នា និងការជួយដល់ការអភិវឌ្ឍសង្គម។ ក្រុមហ៊ុន ដាណន់កម្ពុជា ពិតជាមានមោទកភាពចំពោះការទទួលស្គាល់នូវ ការប្តេជ្ញាចិត្តចំពោះកម្មវិធីនិរន្តរភាព និងការខិតខំប្រឹងប្រែងចំពោះបុគ្គលិកយើង តាមរយៈការផ្តួចផ្តើមថ្មីៗ ដើម្បីបង្កើនសមត្ថភាពធនធានមនុស្ស និងការចូលរួមជាមួយសហគមន៍មូលដ្ឋានដោយផ្ទាល់ក្នុងពេលប្រតិបត្តិការអាជីវកម្ម»។
លោក Tan Ee Beng, Director B Market Builder (BMB) SEA ជាដៃគូបណ្តាញពី B Lab នៅអាស៊ីអាគ្នេយ៍បាននិយាយថា៖
«ក្នុងនាមជាអ្នកជំរុញឱ្យមានការទទួលស្គាល់នូវវិញ្ញាបនបត្រ B Corp™ ដោយមោទកភាព យើងនៅក្នុងក្រុមហ៊ុន BMB SEA តែងតែត្រៀមខ្លួន និងមានឆន្ទៈក្នុងការគាំទ្រកម្មវិធី និងគំនិតផ្តួចផ្តើមផ្សេងៗ ដែលជួយជំរុញដល់ក្រុមហ៊ុននានា ដើម្បីលើកកម្ពស់ស្តង់ដារ នៃការទទួលខុសត្រូវលើសង្គម និងបរិស្ថានដែលប្រកបដោយ តម្លាភាព និងគណនេយ្យភាព។ វេទិកាធុរកិច្ចបៃតង ជាវេទិកាមួយដែលលើកកម្ពស់គោលការណ៍ ស្របតាមចក្ខុវិស័យរួមរបស់យើងនៅ B Lab ក្នុងការបង្កើតសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន សមធម៌ និងការគិតគូរពីសង្គម ក៏ដូចជាធនធានធម្មជាតិរួមគ្នា»។
ក្រុមហ៊ុន ដាណន់កម្ពុជា ចូលរួមក្នុងការបង្ហាញអំពីករណីសិក្សា ស្តីពីកិច្ចការសំខាន់ៗរបស់ក្រុមហ៊ុន និងការគោរពតាមស្តង់ដារអាជីវកម្មយ៉ាងម៉ត់ចត់ ដែលជាមូលហេតុក្នុងការទទួលបានវិញ្ញាបនបត្រ B Corp™ នេះក៏ជាគោលបំណងក្នុងការលើកទឹកចិត្ត ដល់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាដទៃទៀត ឱ្យចូលរួមដាក់ពាក្យសុំវិញ្ញាបនបត្រ BCorp™ របស់ B Lab ដូចគ្នា។ វិញ្ញាបនបត្រ B Corp™ ជាសកលនេះគឺបង្ហាញពី ក្រុមហ៊ុន ឬស្ថាប័ន ដែលទទួលបានវិញ្ញាបនបត្រដោយស្ម័គ្រចិត្តនេះ ដែលបានបំពេញទៅតាមស្តង់ដារជាក់លាក់មួយចំនួន ដែលបង្ហាញពី តម្លាភាព គណនេយ្យភាព និរន្តរភាព និងការអនុវត្ត ក្នុងគោលបំណងជួយទៅដល់សង្គម។
ប្រធានបទសំខាន់ៗនៅក្នុងវេទិកាធុរកិច្ចបៃតងនេះ រួមមានការពិភាក្សាលើ សក្តានុពលកាត់បន្ថយកាបូនឌីអុកស៊ីតនៅប្រទេសកម្ពុជា ព្រមទាំងមានការស្វែងរកពីគំរូអាជីវកម្មថ្មីៗ ឱកាសសម្រាប់ការផ្តល់ហិរញ្ញប្បទានពីវិស័យសាធារណៈ និងឯកជនក្នុងគំនិតផ្តួចផ្តើមអាជីវកម្មបៃតង ការដាក់បញ្ចូលក្នុងកិច្ចការទំនួលខុសត្រូវ លើសង្គមសាជីវកម្ម (CSR) ទៅក្នុងយុទ្ធសាស្ត្រអាជីវកម្មស្នូល ដើម្បីស្របជាមួយគោលដៅនិរន្តរភាព និងបង្កើនសក្តានុពលលើធនធានមនុស្សនៅប្រទេសកម្ពុជា សម្រាប់អនាគតចំពោះផ្នែកឧស្សាហកម្មបៃតង។
ក្រុមហ៊ុន ដាណន់កម្ពុជា គឺជាបុត្តសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន Danone Group ដែលជាក្រុមហ៊ុនអាហារ និងភេសជ្ជៈពិភពលោកដ៏ជោគជ័យបំផុតមួយនាពេលបច្ចុប្បន្ននេះ ជាមួយនឹងផលិតផលដែលបានលក់នៅក្នុងទីផ្សារជាង ១២០ប្រទេស និងមានបុគ្គលិកជាង ៩៦០០០នាក់។
សម្ព័ន្ធក្រុមហ៊ុន Danone Group ដែលជាក្រុមហ៊ុនអាហារ និងភេសជ្ជៈពិភពលោកនាំមុខមួយប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខភាពសង្គម ដែលត្រូវបានបង្កើតឡើងជាមួយនឹងអាជីវកម្មសំខាន់ៗចំនួនបី៖ អាហារចំបងដែលផលិតពីទឹកដោះសត្វ និងអាហារផលិតពីរុក្ខជាតិ ព្រមទាំងទឹក និង អាហារូបត្ថម្ភឯកទេសសម្រាប់កុមារជាច្រើនទៀតដែលឆ្លុះបញ្ចាំងពីជំនឿដ៏មុតមាំថាសុខភាពរបស់មនុស្ស និងសុខភាពរបស់ភពផែនដី គឺមានទំនាក់ទំនងគ្នាទៅវិញទៅមក។ យើងផ្តោតការយកចិត្តទុកដាក់លើអាជីវកម្មដែលមានកំណើនតម្រូវការខ្ពស់ និងផ្តោតលើសុខភាព ហើយប្តេជ្ញាធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវ។ ក្រុមហ៊ុន Danone Specialized Nutrition Cambodia ផ្តល់ជូននូវខ្សែស្រឡាយផលិតផលក្រោមម៉ាកល្បីៗ ដូចជា Aptamil kid, Dumex SuperGold Kid, Dumex Dugro ទឹក និងម្ស៉ៅ៕