(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់លំដាន់ទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League 2024-25 ពេលនេះក្រុមលីគកម្ពុជា ព្រះខ័នរាជស្វាយរៀង ត្រូវប៉ះជាមួយក្រុមលីគមីយ៉ាន់ម៉ា Shan United ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ដែលការប្រកួតវគ្គនេះនិងធ្វើឡើងនៅខែមីនា ឆ្នាំ២០២៥ ។

ស្ថិតក្នុងវគ្គនេះដែរ ក្រុមលីគឥណ្ឌូនេស៊ី Madura United ជួបក្រុម Tainan City របស់ពីលីគតៃវ៉ាន់ ហើយពីរគូទៀត មកពីអាស៊ីខាងលិចជាការប៉ះគ្នារវាងក្រុម Al-Arabi ជួបក្រុម Al-Seed និងក្រុម East Bengal ប៉ះក្រុម Arkadag ។

រំលឹកផងថា មុនឈានមកដល់វគ្គ ៨ក្រុមនេះ សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ចប់ឈរនៅលេខ២ ក្នុងវគ្គចែកពូល E ក្រោយលេង ២ប្រកួត ឈ្នះ១ និងចាញ់១ ៕