(អេស្ប៉ាញ)៖ ការប្រកួតប្រជែងពានរង្វាន់ Copa del Rey ចំនួន៥ ក្នុងចំណោមការប្រកួត៧ ពេលនេះបានសម្រេចពន្យាពេលម្តងទៀត, នេះបើតាមប្រការឱ្យដឹងកាលពីថ្ងៃចន្ទ ដោយសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បន្ទាប់ពីមានសំណើពីបណ្តាក្លិបស្ថិតក្នុងទីក្រុង Valencian ។

នេះជាការពន្យាពេលការប្រកួត បន្ទាប់ពីគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតដែលបានកើតឡើងនៅអេស្ប៉ាញដែលមានរបាយកាណ៍ថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១៧នាក់នៅក្នុងតំបន់ Valencia ជាមួយនឹងមនុស្សរាប់សិបនាក់ផ្សេងទៀត នៅមិនទាន់រាប់បញ្ចូល។

បណ្តាក្លិបជាច្រើនដែលស្ថិតក្នុងតំបន់ Valencia បានចេញសេចក្តីស្នើសុំចំពោះការពន្យារពេលការប្រកួតជាលើកទី២ ពីស្ថាប័នគ្រប់គ្រងបាល់ទាត់របស់អេស្ប៉ាញ RFEF ដែលបានប្រកាសអំពីកាលវិភាគថ្មីកាលពីថ្ងៃចន្ទ បន្ទាប់ពីទទួលយកសំណើរបស់ពួកគេ ។

ប្រភេទកីឡា Formula E ក៏បានប្រឈមមុខនឹងបញ្ហានេះផងដែរ ដោយបានផ្លាស់ប្តូរពីទីក្រុង Valencia ទៅកាន់ទីក្រុង Madrid វិញ ជាមួយគ្នានោះ សម្រាប់ការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះការប្រណាំង Moto GP ក៏ត្រូវបានប្រធានគ្រប់គ្រងលោក Carlos Ezpelata ចេញសេចក្តីប្រកាសកាលពីថ្ងៃអាទិត្យ ដែលត្រូវធ្វើនៅខែវិច្ឆិកាត្រូវបានលុបចោលនៅទីក្រុង Valencia ៕