(ភ្នំពេញ)៖ ហាងភីហ្សាធំជាងគេទី៣ នៅលើពិភពលោកនឹងបើកសម្ពោធហាងទីមួយរបស់ខ្លួននៅទីក្រុងភ្នំពេញ ដោយសន្យានឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចក្នុងស្រុក និងការពង្រីកម៉ាកយីហោពិភពលោក។ Little CaesarsPizza កំពុងតែត្រៀមខ្លួនបើកសម្ពោធជាផ្លូវការនូវហាងដំបូងបង្អស់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះពេជ្រខាងមុខនេះ។

ការបើកភោជនីយដ្ឋានភីហ្សានេះ គឺជាការសម្ពោធហាងនៃប្រទេសទី២៩ នៃប្រតិបត្តិការរបស់ ម៉ាកយីហោ Little Caesars® Pizza នៅទូទាំងពិភពលោក ដែលនឹងនាំមកនូវឱកាសវិនិយោគជាច្រើន ក៏ដូចជាការបង្កើតឱកាសការងារ និងការរួមចំណែកដល់វិស័យឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជាផងដែរ។​

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន Worldbridge Group ដែលបានដឹកនាំការទិញសិទ្ធិផ្តាច់មុខ (Franchise) Little Caesars® Pizza មកកាន់ទីផ្សារប្រទេសកម្ពុជា បានមានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយណាស់ដែរបានចាប់ដៃគូសហការជាមួយម៉ាកយីហោល្បីទូទាំងពិភពលោកដូចជា Little Caesars® Pizza ដើម្បីនាំយកមកនូវបទពិសោថ្មីៗដល់ប្រជាជនកម្ពុជា។ ចក្ខុវិស័យរបស់យើងគឺមិនត្រឹមតែការនាំយកភីហ្សាដែលមានតម្លៃសមរម្យ និងគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងចង់រួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការបង្កើតឱកាសការងារ និងឱកាសទិញសិទ្ធិផ្តាច់មុខ (Franchise) បន្ថែមទៀត»

កិច្ចសហការនេះគឺជាការចាប់ផ្តើមក្នុងការពង្រីកម៉ាកយីហោ Little Caesars® Pizza មកកាន់ប្រទេសកម្ពុជា មិនតែប៉ុណ្ណោះសាខាហាងទីពីររបស់យើងគឺបានគ្រោងត្រៀម បើកដំណើរការនៅដើមឆ្នាំ២០២៥ រួចជាស្រាប់។ ការទិញសិទ្ធិផ្តាច់មុខរបស់ Little Caesars® Pizza មកកាន់ប្រទេសកម្ពុជាត្រូវបានរំពឹងទុកថា នឹងបង្កើតឱ្យមានឱកាសការងារ និងលើកកំពស់សេដ្ឋកិច្ចក្នុងស្រុកបន្ថែមទៀត។ ការបើកសម្ពោធទីតាំងទីមួយនៅកោះពេជ្រនេះ នឹងផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជា តាំងពីផ្នែករៀបចំម្ហូបអាហារ រហូតដល់ផ្នែកគ្រប់គ្រង។

នៅឆ្នាំ ២០២៥ ខាងមុខនេះ ហាងភីហ្សាសាខាទីពីរនឹងបើកដំណើរការនៅក្នុងទីក្រុងភ្នំពេញដូចគ្នា ដែលនឹងបង្ហាញពីការចាប់ផ្តើមនៃយុទ្ធសាស្រ្តលូតលាស់របស់ Little Caesars® Pizza នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក Paula Vissing នាយកផ្នែកលក់រាយសកល (Global Retail) នៃ Little Caesars បានមានប្រសាសន៍ថា «ប្រទេសកម្ពុជា គឺជាទីផ្សារដែលមានភាពរស់រវើក និងរីកចម្រើនយ៉ាងឆាប់រហ័សស។ ជាមួយនឹងកំណើននៃប្រជាជន និងតម្រូវការនៃសេវាកម្មអាហារឆាប់រហ័សកាន់តែច្រើនឡើង យើងមានសេចក្តីរំភើបក្នុងការនាំយក ភីហ្សាដែលមានតំលៃសមរម្យ និងមានភាពងាយស្រួលក្នុងការទទួលទានរបស់ Little Caesars® Pizza មកកាន់ទីក្រុងភ្នំពេញ ស្របពេលដែលយើងកំពុងពង្រីកខ្លួនមកកាន់សាខាប្រទេសទី២៩»

ម៉ាកយីហោអន្តរជាតិដ៏ល្បីៗជាច្រើន បានចូលមកកាន់ប្រទេសកម្ពុជា ហើយតួលេខនេះបានកើនឡើងជាង ៣០% ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ កំណើនជាលំដាប់នេះបានឆ្លុះបញ្ចាំងពីភាពទាក់ទាញរបស់ប្រទេសកម្ពុជា ដែលជាទីផ្សារកំពុងរីកចម្រើនសម្រាប់ម៉ាកយីហោថ្នាក់ពិភពលោក។

ជាងនេះទៅទៀត វិស័យម្ហូបអាហាររហ័សក្នុងប្រទេសកម្ពុជានៅតែបន្តកើនឡើង ដោយការចំណាយរបស់អ្នកប្រជាជនលើអាហាររហ័សទាន់ចិត្ត (Fast Food) កើនឡើងដល់ទៅ ១២% ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះបើយោងតាមរបាយការណ៍របស់ Euromonitor International។ និន្នាការនេះបានគូសបញ្ជាក់អំពីការកើនឡើងតម្រូវការចំណីអាហារដែលមានតម្លៃសមរម្យ និងងាយស្រួលក្នុងការទិញ ដែលធ្វើឱ្យប្រទេសកម្ពុជាជាទីផ្សារដ៏ល្អមួយសម្រាប់ក្រុមហ៊ុន Little Caesars® Pizza ។

Little Caesars® Pizza នឹងផ្តល់ជូននូវឱកាសវិនិយោគដ៏ល្អ ដើម្បីចូលរួមជាចំណែកមួយនៃម៉ាកយីហោពិភពលោកដែលមានគំរូអាជីវកម្មដ៏ជោគជ័យមួយ។ វិនិយោគិនអាចទទួលបាននូវអត្ថប្រយោជន៍នៃតម្លៃសមរម្យ ប្រសិទ្ធភាពនៃប្រតិបត្តិការ និងប្រព័ន្ធផ្គត់ផ្គង់យ៉ាងទូលំទូលាយរបស់ម៉ាកយីហោ Little Caesars® Pizza។ ជាមួយនឹងទីតាំងជាច្រើនទៀតដែលបានគ្រោងទុកសម្រាប់ប្រទេសកម្ពុជា និងតំបន់ផ្សេងៗទៀត ក្រុមហ៊ុន Little Caesars® Pizza ប្តេជ្ញានឹងពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងផ្តល់ជូនអតិថិជននូវភីហ្សាដែលមានគុណភាពខ្ពស់ ហើយមានតម្លៃសមរម្យ។

សម្រាប់ព័ត៌មានបន្ថែមអំពីឱកាសទិញសិទ្ធិផ្តាច់មុខជាមួយ Little Caesars® Pizza នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័រ៖ https://littlecaesars.com/en-us/ ឬទាក់ទងក្រុមការងាររបស់យើងដោយផ្ទាល់តាមគេហទំព័រ៖ https://international.littlecaesars.com ។ ស្វែងយល់ពីរបៀបក្លាយជាផ្នែកមួយនៃម៉ាកយីហោភីហ្សាដ៏ល្បីមួយក្នុងពិភពលោក ដើម្បីជំរុញកំណើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕