(អ៊ីស្តង់ប៊ូល)៖ លោក Jose Mourinho មានជំនឿចិត្តថា Manchester United បានជួលគ្រូបង្វឹកដ៏ល្អបំផុតមួយរូប មកពីប្រទេសព័រទុយហ្គាល់ គឺលោក Ruben Amorim។

តាមរយៈការចេញផ្សាយនៅលើ Channel Telegram JF បានដកស្រង់សំដីលោក Jose ដែលកំពុងដឹកនាំ Fenerbahce លេងក្នុងលីគកំពូលតួកគីនោះបានបញ្ជាក់យ៉ាងខ្លីថា «Man Utd បានជួលគ្រូបង្វឹកដ៏ល្អបំផុតមួយមកពី ប្រទេសព័រទុយហ្គាល់ គឺលោក Ruben Amorim នេះឯង»

Jose គ្រូបង្វឹកមកពីព័រទុយហ្គាល់ផងនោះ ធ្លាប់បានចំណាយពេលដឹកនាំបិសាចក្រហមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ផងនោះ ក៏ធ្លាប់យកបុរសវ័យទើបតែ ៣៩ឆ្នាំ Amorim ធ្វើជាគ្រូជំនួយផងដែរដែលធ្វើការរួមគ្នានៅកីឡដ្ឋាន Old Trafford។

លោក Amorim ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកវ័យក្មេងមានសក្តានុពលមួយរូបនៅព័រទុយហ្គាល់ ក្រោយពេលដឹកនាំក្លិប Braga និង Sporting Lisbon ឈ្នះជើងឯកជាបន្តបន្ទាប់ រហូតធ្វើឱ្យក្លិបអង់គ្លេស Man Utd ចាប់អារម្មណ៍ និងទិញផ្ដាច់កិច្ចសន្យា ១០លានអឺរ៉ូជាមួយ Sporting ដើម្បីមកជំនួសតំណែងលោក Erik ten Hag ជាមួយនឹងកិច្ចសន្យាដឹកនាំដល់ខែមិថុនា ឆ្នាំ២០២៧៕