(បរទេស)៖ ក្រុមហ៊ុន Meta បានប្រកាសពីគោលការណ៍ថ្មីក្នុងការរឹតបន្តឹងលើការផ្សព្វផ្សាយពាណិជ្ជកម្មបែបនយោបាយ ក្នុងថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក ហើយក៏មានគម្រោងបន្តការរឹតបន្តឹងនេះរហូតដល់ថ្ងៃចុងសប្តាហ៍តែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃព័ត៌មានមិនពិតក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតី ក្រុមហ៊ុនបច្ចេកវិទ្យានានាកំពុងត្រួតពិនិត្យកាន់តែខ្លាំងពីសកម្មភាពនានា នៅលើវេទិកាសង្គមរបស់ខ្លួនក្នុងឆ្នាំនេះ។ ក្នុងអំឡុងពេលនៃការរឹតបន្តឹងនេះ Meta នឹងមិនអនុញ្ញាតឲ្យមានការរផ្សាយពាណិជ្ជកម្មមានខ្លឹមសារនយោបាយឡើយ។ ទោះជាយ៉ាងក៏ដោយ ការផ្សាយពាណិជ្ជកម្មដែលបានដាក់ផ្សាយនៅមុនការអនុវត្តការហាមឃាត់នេះ នឹងនៅតែអាចបន្តដំណើរការបានដដែល។ Meta រក្សាគោលនយោបាយរបស់ខ្លួនពីឆ្នាំមុន ដោយអះអាងថាប្រហែលជាមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងនឹងការទាមទារថ្មីៗ ដែលធ្វើឡើងនៅក្នុងការផ្សាយពាណិជ្ជកម្មនយោបាយក្នុងអំឡុងពេលចុងក្រោយនៃការបោះឆ្នោតនោះទេ។ កាលពីឆ្នាំមុន Meta បានរារាំងយុទ្ធនាការនយោបាយ និងអ្នកផ្សាយពាណិជ្ជកម្មនៅលើវេទិការបស់ខ្លួន ដែលមានការគ្រប់គ្រងដោយប្រើប្រាស់ផលិតផលផ្សាយពាណិជ្ជកម្ម AI ជំនាន់ថ្មី។

គួរជម្រាបថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៧ របស់អាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានអ្នកបោះឆ្នោតប្រមាណ ១៧០លាននាក់ជ្រើសរើសរវាងលោក Donald Trump វ័យ ៧៨ឆ្នាំ និងលោកស្រី Kamala Harris វ័យ៦០ឆ្នាំ៕