(អឺរ៉ុប)៖ ក្រុមហង្សក្រហម Liverpool បន្តរកបានជ័យជម្នះនៅការប្រកួតប្រជែងពានរង្វាន់ UEFA Champions League រដូវកាលនេះ ពីការយកឈ្នះក្រុម Bayer Leverkusen យ៉ាងចាស់ដៃ ៤-០ ខណៈក្រុមការពារជើងឯក Real Madrid និងក្រុម Manchester City លេងចាញ់ដូចគ្នានៅប្រកួតទី៤ នេះ ។
គិតត្រឹម ៤ប្រកួតនៅរដូវកាលថ្មីនេះ ក្រុមហង្សក្រហម Liverpool ដែលដឹកនាំដោយលោក Arne Slot រកបាន ១២ពិន្ទុនាំមុខគេ ខណៈក្រុម Real Madrid បន្តលេងចាញ់ ២ប្រកួតធ្លាក់ទៅលេខ១៧ ក្រោយលេងចាញ់ AC Milan ៣-១ ហើយក្រុម Sporting CP បានយកឈ្នះក្រុម Manchester City ៤-១ នាំឱ្យពួកគេរកបាន ១០ពិន្ទុស្មើជាមួយក្រុម Monaco ដែលយកឈ្នះ Bologna ១-០ ឈរនៅលេខ២,៣ លើតារាងបណ្តោះអាសន្ន ។
សូមជម្រាបផងថា នៅប្រកួតទី៥ នៃពានរង្វាន់ UCL រដូវកាលនេះ ក្រុម Liverpool ត្រូវប៉ះក្រុម Real Madrid នឹងក្លាយជាជំនួបសងសឹកស្វែងរកជ័យជម្នះ មកវិញ ដោយគិតចាប់តាំងពីឆ្នាំ ២០១៤ ក្រុមហង្សក្រហមលេងមិនដែលឈ្នះក្រុមអេស្ប៉ាញមួយនោះទេ ចំណោមការប៉ះគ្នា ៨លើកចុងក្រោយកន្លងមក ជាមួយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ៕