(ភ្នំពេញ)៖ ក្រុមហ៊ុន Smart បានប្រកាសពីអ្នកឈ្នះពីការចាប់រង្វាន់ប្រចាំខែរថយន្តអគ្គសនី BYD Seagull ចំនួន ២ រូប ដែលជារង្វាន់ធំប្រចាំខែកញ្ញា និងខែតុលា នៃប្រូម៉ូសិនបញ្ចូលលុយហើយឈ្នះរបស់ Smart។
ក្រៅពីរង្វាន់ធំប្រចាំខែខាងលើ រយៈពេលបីខែកន្លងមកនេះក្រុមហ៊ុន Smart ក៏បានរកឃើញអ្នកឈ្នះរង្វាន់ឡូយៗ រួមមាន ទូរស័ព្ទ Samsung ម៉ូតូ Yamaha Qbix កង់ Trek និងរង្វាន់ផ្សេងៗជាច្រើនជូនដល់អតិថិជនដែលបានឈ្នះជាហូរហែកន្លងមក។
រង្វាន់មានពិត រីឯអ្នកឈ្នះក៏ពិតប្រាកដ តាមរយៈការផ្សាយផ្ទាល់លើ Facebook ផេកផ្លូវការរបស់ Smart Axiata ការចាប់រង្វាន់បានរកឃើញអ្នកឈ្នះរង្វាន់រថយន្ត BYD Seagull ប្រចាំខែកញ្ញា និងខែតុលាពី Smart ដែលក្នុងនោះអ្នកឈ្នះរង្វាន់រថយន្តទី១ ប្រចាំខែកញ្ញាមកពីខេត្តបន្ទាយមានជ័យ មានឈ្មោះ ទា ម៉េងសេង រីឯអ្នកឈ្នះរង្វាន់ទី២ប្រចាំខែតុលា មកពីខេត្ត ត្បូងឃ្មុំ មានឈ្មោះ រ៉ា សាវ៉ាត ។ អតិថិជនដែរឈ្នះរង្វាន់រថយន្ត BYD Seagull ទាំង២គ្រឿង បានមកទទួលរថយន្តរបស់ពួកគេ កាលពីព្រឹកថ្ងៃទី៥ ខែតុលា នៅការិយាល័យកណ្តាលនៃក្រុមហ៊ុន Smart ផងដែរ។
កុំឲ្យខកខានជាមួយនឹងប្រូម៉ូសិនបញ្ចូលលុយដើម្បីឈ្នះ! អ្នកនៅតែមានឱកាសឈ្នះម៉ូតូ កង់ ទូរសព្ទ ហើយនៅសល់រង្វាន់់ធំប្រចាំខែ គឺរថយន្តចំនួន៣ គ្រឿងទៀតរួមមាន រថយន្តអគ្គសនី BYD Seagull ចំនួន២ គ្រឿង និងរង្វាន់ធំចុងក្រោយសម្រាប់ចុងឆ្នាំនោះគឺ រថយន្តអគ្គសនី BYD Dolphin ១ គ្រឿងផងដែរ។
រាល់ការបញ្ចូលលុយទូរសព្ទ Smart ចាប់ពី ១ដុល្លារ ដោយប្រើកាតកោស ឬបញ្ចូលលុយ e-top up តាមអេបស្មាតណាស់ អេបធនាគារនានា ឬតាមបណ្តាដៃគូលក់រាយរបស់ Smart អតិថិជននឹងមានឱកាសឈ្នះរង្វាន់ភ្លាមៗពី Smart! កាន់តែពិសេស!លេខទូរស័ព្ទរបស់អតិថិជននឹងត្រូវដាក់បញ្ចូលក្នុងការចាប់រង្វាន់ប្រចាំខែ ដើម្បីមានឱកាសឈ្នះរថយន្ដ BYD ១គ្រឿងរាល់ខែ។ កម្មវិធីប្រូម៉ូសិនបញ្ចូលលុយហើយឈ្នះបានចាប់ផ្តើមនៅថ្ងៃទី២៤ កក្កដា និងដំណើរការរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
គួរបញ្ជាក់ផងដែរថា រាល់ការឈ្នះរង្វាន់ពីក្រុមហ៊ុន Smart ក្រុមការងារនឹងទាក់ទងទៅអ្នកឈ្នះដើម្បីជូនដំណឹង តាមរយះលេខទូរស័ព្ទ 010 202 800 តែមួយខ្សែរគត់៕