(លីស្បោន)៖ លោក Pep Guardiola ដែលបានចូលដឹកនាំ Manchester City តាំងពីឆ្នាំ២០១៦ នោះ បានរងបរាជ័យ ៣លើកជាប់ៗគ្នា និងគ្រប់កម្មវិធីទៀតផង ក្នុងរយៈពេលជាង ៦ឆ្នាំចុងក្រោយនេះ។
ពី Channel Telegram JF បានចេញផ្សាយថា មេឃខៀវ Man City បានរងបរាជ័យ ២-១ នៅក្នុងផ្ទះរបស់ Tottenham Hotspur ក្នុងវគ្គ ១៦ក្រុមពាន League Cup មុនពេលមកចាញ់ម្ចាស់ផ្ទះ AFC Bournemouth ២-១ ក្នុងលីគ Premier League សប្តាហ៍ទី៩ និងយប់មិញនេះ បានចាញ់នៅផ្ទះ Sporting Lisbon ៤-១ នៃកម្មវិធី UEFA Champions League 2024-2025។
លទ្ធផលនេះ វាធ្វើឱ្យ City ដែលជាជើងឯក UCL កាលឆ្នាំ២០២៣ ស្គាល់រសជាតិចាញ់លើកដំបូង ក្នុងចំណោម ៤ប្រកួតពីក្នុងវគ្គសន្សំពិន្ទុជើងទី១ ដែលមាន ៣៦ក្រុមសរុប សម្រាប់រូបមន្តថ្មីក្នុងពានអឺរ៉ុបមួយនេះ៕