(ភ្នំពេញ)៖ ផ្ទុះការវែកញែករង្វាន់ប្ដីល្អនៅវេងស្រេង ដោយអ្នកខ្លះថារង្វាន់ប្ដីល្អ គេបើកប្ដីឱ្យ ហើយអ្នកខ្លះទៀតថា គេបើកលុយសុទ្ធឱ្យ សូម្បីតែលោក សៀន សេន ដែលជាអ្នកត្រូវរង្វាន់ប្ដីល្អ ក៏មិនទាន់ដឹងច្បាស់ ថាគេបើករង្វាន់អ្វីឱ្យដែរ ព្រោះធ្លាប់តែឃើញគេបើករង្វាន់ឡានខ្លាញ់គោ ម៉ូតូថ្មី។
លោក សៀន សេន អាយុ ២៦ឆ្នាំ មានប្រពន្ធឈ្មោះ វ៉ុន សុកនី អាយុ ២៤ឆ្នាំ ធ្វើការរោងចក្រជាមួយគ្នា បច្ចុប្បន្នរស់នៅភូមិត្រពាំងថ្លឹង ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកនិយាយថា ពេលសម្រាកញុំាបាយថ្ងៃត្រង់ គាត់តែងតែទិញប៊ូសស្រ្តង ២កំប៉ុងញុំាជាមួយប្រពន្ធ ស្រាប់តែគាស់ប៊ូសស្រ្តងញុំា ឃើញរង្វាន់ប្ដីល្អ ៨៨៨ដុល្លារ ក៏ឆ្ងល់ថា គេបើកប្ដីឱ្យគាត់ឬក៏លុយ? ហើយគាត់មិនអស់ចិត្ត ក៏បានថតវីដេអូបង្ហោះសួរគេពេញហ្វេសប៊ុក។
លុះដល់ថ្ងៃក្រុមហ៊ុនចុះមកពិនិត្យក្រវិល និងប្រគល់រង្វាន់ ទើបដឹងច្បាស់ថា រង្វាន់ប្ដីល្អ គឺគេបើកលុយសុទ្ធឱ្យ ៨៨៨ដុល្លារ ហើយបើគាត់មានប្រពន្ធ នោះក្រុមហ៊ុននឹងបូកបន្ថែមឱ្យប្រពន្ធគាត់ ៨៨៨ដុល្លារ ទៀត ដូច្នេះអ្នកត្រូវរង្វាន់ប្ដីល្អ ដូចគាស់បានកំណប់ធំចូលផ្ទះអ៉ីចឹង៕
* ប៊ូសស្រ្តងរង្វាន់ច្រើន ឆ្ងាញ់ជាងគេ! ប្ដីល្អៗ ញុំាប៊ូសស្រ្តង យកលុយឱ្យប្រពន្ធច្រើន!