(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បានសម្រេចដាក់ពិន័យទាំងសហព័ន្ធបាល់ទាត់អង់គ្លេស FA និងសាធារណរដ្ឋអៀរឡង់ FAI ករណីអ្នកគាំទ្ររបស់ខ្លួន ស្រែកច្រៀងចម្រៀងភ្លេងជាតិតែផ្តេសតែផ្តាស ក្នុងប្រកួតពាន Nations League កាលពីខែកញ្ញា ឆ្នាំ២០២៤។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា UEFA បានពិន័យ FA នូវទឹកប្រាក់ចំនួន ១២,៥០០អឺរ៉ូ ក៏ព្រោះតែអ្នកគាំទ្រខ្លួនស្រែកច្រៀងបទ Amhran na bhFiann នៅឯកីឡដ្ឋាន Aviva ស្របពេល FAI ក៏ទទួលរងពិន័យជាទឹកប្រាក់ប្រមាណ ១០,០០០អឺរ៉ូ ក្រោយពេលក្រុមអ្នកគាំទ្ររបស់ខ្លួនស្រែកច្រៀងបទ God Save The King។

បន្ថែមលើនេះ UEFA ក៏បានពិន័យ FAI នូវទឹកប្រាក់ចំនួន ៩,២៥០អឺរ៉ូទៀតដែរ ដោយសារអ្នកគាំទ្របាញ់ភ្លើងចូលទីលាន និង ៥,០០០អឺរ៉ូទៀត ដោយសារអ្នកគាំទ្រលុកលុយទីលាន នៅពេល FA រងពិន័យ ៥,០០០អឺរ៉ូ ដោយសារអ្នកគាំទ្ររត់ចូលទីលានប្រកួត។

នៅចាំបានថា ក្នុងប្រកួតនោះដែរ ម្ចាស់ផ្ទះអង់គ្លេសបានយកឈ្នះអៀរឡង់ ២-០ ពីការរកបានដោយកីឡាករ Jack Grealish និង Declan Rice៕