(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) នៅថ្ងៃទី៨ ខែវិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវដលើអ្នកវិនិយោគសូមប្រុងប្រយ័ត្ន ចំពោះឧក្រិដ្ឋជន ដែលក្លែងខ្លួនជាឈ្មោះក្រុមហ៊ុនព្រីនស៍ បង្កើតគ្រុប Telegram ឆបោក តាមរយៈគៀងគរការដាក់ទុនវិនិយោគ។
សេចក្តីជូនដំណឹងរបស់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ម
ថ្មីៗនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប (ខាងក្រោមហៅកាត់ជា”ក្រុមហ៊ុនយើង”) បានរកឃើញថា មានឧក្រិដ្ឋជនកំពុងប្រើប្រាស់ឈ្មោះក្រុមហ៊ុនយើង ក្លែងបន្លំជានាយកប្រតិបត្តិធ្វើ ការគៀងគរវិនិយោគតាមរយៈបណ្តាញ Telegram ឬគ្រុបដើម្បីបោកប្រាស់លុយកាក់។ ចំពោះបញ្ហានេះ ក្រុមហ៊ុនយើងសូមចេញសេចក្តីជូនដំណឹងដូចខាងក្រោម៖
ឈ្មោះស្របច្បាប់របស់ក្រុមហ៊ុនយើងគឺ "ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប ឯ.ក" អចលនទ្រព្យទាំងអស់ដែលបានវិនិយោគដោយក្រុមហ៊ុនយើង ត្រូវបានជួញដូរតាមរយៈគណនីសាជីវកម្មរបស់ក្រុមហ៊ុនយើង គណនីសាជីវកម្មរបស់ក្រុមហ៊ុនយើងគឺជាគណនីទទួលប្រាក់ស្របច្បាប់តែមួយគត់ មិនបានផ្តល់សិទ្ធិឱ្យតំណាងភាគីទីបី ឬបុគ្គលណាមួយឡើយ។ ប្រសិនបើមានបុគ្គលណាអោយអតិថិជនផ្ទេរប្រាក់ទៅគណនីឯកជនផ្ទាល់ខ្លួន គឺជាទង្វើខុសច្បាប់។
វិនិយោគិនត្រូវប្រុងប្រយ័ត្ន កុំទុកចិត្តលើព័ត៌មានដែលចេញផ្សាយតាមរយៈបណ្តាញមិនផ្លូវការរបស់ក្រុមហ៊ុនយើង។ គណនីផ្លូវការរបស់ក្រុមហ៊ុនយើងគឺ Facebook៖ Prince Real Estate Group (ទទួលបានសញ្ញា √ ពណ៌ខៀវ) ហើយគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនយើងគឺ http://princerealestate.com/ សូមវិនិយោគិនទទួលព័ត៌មានពាក់ព័ន្ធពីបណ្តាញផ្លូវការរបស់ក្រុមហ៊ុនយើង ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួនពីការរំលោភបំពាន។ ក្រុមហ៊ុនយើងមិនទទួលខុសត្រូវចំពោះការខាតបង់ដែលបណ្តាលមកពីអ្នកវិនិយោគទុកចិត្តលើប្រភពព័ត៌មានក្រៅពីបណ្តាញផ្លូវការរបស់ក្រុមហ៊ុនយើងនោះទេ។
ក្រុមហ៊ុនយើងបាននឹងកំពុងផ្តោតលើអាជីវកម្មអចលនទ្រព្យ និងការអភិវឌ្ឍន៍ខ្សែសង្វាក់ឧស្សាហកម្មអចលនទ្រព្យ រួមទាំងអចលនទ្រព្យពាណិជ្ជកម្ម ការគ្រប់គ្រងអចលនទ្រព្យ ទេសចរណ៍វប្បធម៌ ជាដើម ហើយមានមូលនិធិផ្ទាល់ខ្លួនគ្រប់គ្រាន់។ យើងមិនស្នើសុំមូលនិធិពីសាធារណជនតាមរយៈបណ្តាញណាមួយឡើយ។ ប្រសិនបើអ្នកវិនិយោគរកឃើញទង្វើខុសច្បាប់ដោយការក្លែងបន្លំប្រើប្រាស់ឈ្មោះក្រុមហ៊ុនយើង អាចទូរស័ព្ទទៅលេខទូរស័ព្ទផ្នែកសេវាអតិថិជនរបស់ក្រុមហ៊ុនយើងតាមរយៈលេខ068509555/ 0714451 555 ដើម្បីសាកសួរព័ត៌មាន។
ក្រុមហ៊ុនយើងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើខុសច្បាប់ណាមួយដែលក្លែងបន្លំឈ្មោះក្រុមហ៊ុនយើង ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនយើង ឬបោកបញ្ឆោតវិនិយោគិន ក្រុមហ៊ុនយើងនឹងរក្សាសិទ្ធិក្នុងការទាមទារភាពស្របច្បាប់ទៅតាមច្បាប់ជាធរមាន៕