(ភ្នំពេញ)៖ ដោយផ្តោតការយកចិត្តទុកដាក់ក្នុងការពង្រីកវីសាលភាពប្រែក្លាយសាកលវិទ្យាល័យកម្ពុជា (The University of Cambodia – UC) ឱ្យទៅជាមជ្ឈមណ្ឌលឧត្តមភាពនៃការសិក្សាលើការបង្រៀនការបណ្តុះបណ្តាល និងការស្រាវជ្រាវ និងដោយមានបំណងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាអាទិភាពចម្បងនៅកម្ពុជា សាកលវិទ្យាល័យកម្ពុជា (UC) បានប្រកាសផ្តល់ជូននូវអាហារូបករណ៍ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ តាមរយៈការប្រឡងអាហារូបករណ៍ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
ការទទួលពាក្យគឺចាប់ផ្ដើមពីថ្ងៃទី១៩ វិច្ឆិកា ២០២៤ និងផុតកំណត់នៅថ្ងៃទី២២ វិច្ឆិកា ២០២៤។ បិទបញ្ជីឈ្មោះបេក្ខជនប្រឡង ២៣ វិច្ឆិកា ២០២៤។ ថ្ងៃប្រឡងអាហារូបករណ៍២៨ វិច្ឆិកា ២០២៤។ ថ្ងៃប្រកាសលទ្ធផលប្រឡង ១៦ ធ្នូ ២០២៤ ថ្ងៃចូលរៀន។
ក្រៅពីអាហារូបករណ៍ខាងលើនេះ សាកលវិទ្យាល័យកម្ពុជាក៏មានផ្តល់ជូននូវអាហារូបករណ៍ផ្សេងៗជាច្រើនទៀត សម្រាប់សាលា និងមហាវិទ្យាល័យរបស់សាកលវិទ្យាល័យកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា ដែលនិស្សិតអាចទទួលបានរហូតដល់ ៧០%៕
ព័ត៌មានបន្ថែមសូមមេត្តាទាក់ទងសាកលវិទ្យាល័យកម្ពុជា៖ គេហទំព័រសាកលវិទ្យាល័យកម្ពុជា៖ www.uc.edu.kh, ទំព័រហ្វេសប៊ុកសាកលវិទ្យាល័យកម្ពុជា៖ The University of Cambodia (facebook.com/universityofcambodia) ទូរស័ព្ទ៖ ០២៣ ៩៩៣ ២៧៦ ឬ ០៩៦ ៤៧០ ៧៣០៧៕