(បរទេស)៖ ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe មានរបាយការណ៍បង្ហាញថា មិនចង់លេងឱ្យក្រុមជម្រើសជាតិបារាំងទៀតទេ ខណៈមានភាពតានតឹងរវាងទំនាក់ទំនងជាគ្រូបង្វឹកលោកំ Didier Deschamps ជាមួយការបន្តមិនត្រូវកោះហៅជាលើកទី២ ។ នេះបើតាមប្រភពពីគេហទំព័រ Goal បានឱ្យដឹង ។
ការមិនត្រូវបានកោះហៅជាលើកទី២ របស់ខ្សែប្រយុទ្ធ Mbappe នៅក្រុមជម្រើសជាតិបារាំង បានក្លាយជាបញ្ហាចោទធំមួយនៅការរំពឹងទុកជុំវិញអនាគតរបស់ខ្សែប្រយុទ្ធក្លិប Real Madrid ជាមួយក្រុមមាន់គកបារាំង ដែលអាចឈានទៅដល់ផ្លូវបំបែក។
យោងតាមរបាយការណ៍របស់លោក Romain Molina ដែលជាអ្នកកាសែតបាល់ទាត់បារាំង បានបង្ហាញថា ការសម្រេចចិត្តរបស់នេះ បានជះឥទិ្ធពលជាខ្លាំងរវាង Mbappe និងលោក Deschamps ហើយខ្សែប្រយុទ្ធរូបនេះបានបង្ហាញការប្តេជ្ញាថា នឹងមិនត្រលប់ទៅកាន់មជ្ឈមណ្ឌលបាល់ទាត់ជាតិបារាំងវិញនោះទេ ក៏ព្រោះទំនាក់ទំនងរបស់គាត់ជាមួយអ្នកគ្រប់គ្រងមានតានតឹង ។
រំលឹកផងថា មុនឈានដល់ការលើកឡើងបែបនេះ Mbappe ជាសមាជិកម្នាក់រួមចំណែកជួយក្រុមបារាំង ឈ្នះពានរង្វាន់ពិភពលោក World Cup 2018 នឹងជាកីឡាករម្នាក់ស៊ុតបាន ៤៨គ្រាប់នៅគ្រប់កម្មវិធី ដ្បិតក្នុងឆ្នាំ២០១៤នេះ រូបគេទើបលេងបាន ១១ប្រកួត ហើយក្នុងវ័យ ២៥ឆ្នាំ រូបគេក៏កំពុងកាន់តួនាទីប្រធានក្រុមផងដែរ ៕