(មេនឆេស្ទើ)៖ ខ្សែការពារ Luke Shaw បានត្រឡប់ចូលទីលានហ្វឹកហាត់ជាមួយ Manchester United វិញហើយ បន្ទាប់ពីអវត្តមានរយៈពេល ៣ខែមកនេះ ដោយសារបញ្ហារបួសក្រលៀនធ្ងន់ធ្ងរ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែការពារស្លាបឆ្វេងអង់គ្លេសខាងលើនេះ មិនបានលេងឱ្យក្លិបបិសាចក្រហមឡើយ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយនឹងបញ្ហារបួសក្រលៀននាអំឡុងដើមខែសីហា មុនចាប់ផ្តើម Premier League រដូវកាលថ្មី។
ដំបូងឡើយ Shaw ត្រូវបានគេរំពឹងថា នឹងត្រឡប់មកលេងវិញបាន ពេលចប់លេងជម្រើសជាតិនាអំឡុងខែតុលា ប៉ុន្តែត្រូវបានអូសបន្លាយថែមទៀត នៅពេលអតីតអ្នកចាត់ការទូទៅ លោក Erik ten Hag ប្រាប់ថា បញ្ហារបួសមិនទាន់ជាសះស្បើយ ១០០%។
នៅចាំបានថា Luke Shaw មានបញ្ហារបួសសរសៃពួរតាំងពីខែកុម្ភៈមកម្ល៉េះ ដែលធ្វើឱ្យគាត់មិនអាចលេងបានក្នុងលីគ Premier League សម្រាប់ប៉ុន្មានប្រកួតទៀតដែលនៅសេសសល់ ក្នុងនាមខ្សែការពារ ១រូបដែលបានលេងវគ្គផ្តាច់ព្រ័ត្រ Euro 2024 ទល់នឹងអេស្ប៉ាញ ដ្បិតអវត្តមានប្រកួតសន្សំពិន្ទុក្នុងពូលក្តី៕