(ភ្នំពេញ)៖ មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យកុមារឯកជនដំបូងគេបង្អស់ ក្នុងកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រ ISO ចំនួន២ ជាវិញ្ញាបនបត្រទទួលស្គាល់ពី គុណភាពស្ដង់ដារលំដាប់ថ្នាក់អន្ដរជាតិ។

វិញ្ញាបនបត្រទី១ ជាវិញ្ញាបនបត្រ ISO 9001:2015 ដែលវិញ្ញាបនបត្រមួយនេះ បង្ហាញពីការទទួលស្គាល់ជាអន្ដរជាតិ ពីគុណភាពនៃប្រព័ន្ធគ្រប់គ្រងគ្រប់ផ្នែកទាំងអស់ របស់មន្ទីរពេទ្យកុមារ Maxicare ដែលរួមបញ្ចូលទាំងបទដ្ឋាន ក្នុងការកំណត់គោលការណ៍ ផ្ដល់នូវសេវាកម្មថែទាំព្យាបាលអ្នកជំងឺ ការគ្រប់គ្រងហានិភ័យ និងការគិតពីអតិថិជនជាចម្បងមុនគេ ដើម្បីផ្ដល់សេវាកម្មប្រកបដោយប្រសិទ្ធិភាពខ្ពស់​ធានាថាអតិថិជន ទទួលបានការបម្រើសេវាកម្ម ប្រកបដោយផាសុខភាពចាប់តាំងពី អញ្ជើញមកដំបូងរហូតទទួលបានការពិនិត្យ និងព្យាបាលរួចរាល់។

វិញ្ញបនបត្រទី២ គឺជាវិញ្ញបនបត្រ ISO 10004:2018 ដែលជាវិញ្ញាបនបត្រស្តង់ដាបញ្ជាក់ពី គុណភាពនៃការបម្រើសេវាកម្ម ថែទាំ និងព្យាបាលអ្នកជំងឺប្រកបដោយមានគុណភាពខ្ពស់ ដែលអតិថិជនអាចទុកចិត្តបាន។

ទម្រាំតែទទួលបាននូវការទទួលស្គាល់ ក៏ដូចជាទទួលនូវវិញ្ញាបនបត្រមួយនេះ ក្រុមការងាររបស់មន្ទីរពេទ្យកុមារ Maxicare គ្រប់ផ្នែកបានឆ្លងកាត់ការបណ្ដុះបណ្ដាលជាច្រើនផងដែរ។

ក្រោយពីឆ្លងកាត់ការបណ្ដុះបណ្ដាលទាំងនោះ ក៏មានការចុះមកធ្វើសវកម្មត្រួតពិនិត្យ ទៅលើប្រព័ន្ធគុណភាពការងារយ៉ាងយកចិត្តទុកដាក់ ពីសំណាកក្រុមការងារបច្ចេកទេស ISO ផងដែរ។ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់មន្ទីរពេទ្យកុមារ Maxicare ក៏ទទួលបាននូវវិញ្ញាបនបត្រ ISO 10004:2018 និង ISO 9001: 2015 យ៉ាងជោគជ័យគួរជាទីមោទន។

លោកវេជ្ជបណ្ឌិត វ៉ាន សុខជា នាយកប្រតិបត្តិមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ បានសង្កត់ធ្ងន់ថា:ក្នុងនាមយើងជាមន្ទីរពេទ្យមួយដែលតំណាងឲ្យកម្ពុជា យើងពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងការទទួលបានវិញ្ញាបនបត្របញ្ជាក់ពីស្ដង់ដារមួយនេះ។ បន្ថែមពីនេះទៀត វិញ្ញាបនបត្រមួយនេះ ក៏បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យកុមារ Maxicare ក្នុងការយកចិត្តទុកដាក់ផ្ដល់សេវាកម្មពិនិត្យថែមទាំ ព្យាបាលអតិថិជនប្រកបដោយស្ដង់ដារវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់។

លោកវេជ្ជបណ្ឌិត វ៉ាន សុខជា បានបន្ដ ហើយពួកយើងបើកចិត្តរង់ចាំស្ដាប់ មតិយោបល់របស់លោកអ្នក ដើម្បីយកមកស្ថាបនាមន្ទីរពេទ្យ របស់ឲ្យកាន់តែល្អប្រសើរឡើង និងក្លាយជាមន្ទីរពេទ្យដែលដក់ជាប់ ក្នុងបេះដូងរបស់ប្រជាជនខ្មែរ ដែលប្រជាជនខ្មែរទូទាំងប្រទេសអាចទុកចិត្តបាន។

លោក Jonhson នាយកប្រតិបត្តិនៃ​ ACM Cert Indochinaបានថ្លែងឲ្យដឹងថា «ការផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ពី គុណភាពស្ដង់ដារលំដាប់ថ្នាក់អន្ដរជាតិ ដល់មន្ទីរពេទ្រម៉ាក់ស៊ីឃែរ ដោយសារតែមើលឃើញអំពី ការប្ដេជ្ញារបស់លោកវេជ្ជបណ្ឌិត វ៉ាន សុខជា នាយកប្រតិបត្តិមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ថា ទោះបីជាមានបញ្ហាអ្វីក៏ដោយក៏មន្ទីរពេទ្រម៉ាក់ស៊ីឃែរ នៅតែផ្ដល់សេវាកម្មដ៏ល្អ ជូនដល់អតិថិជន ព្រមទាំងប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍គ្រប់ផ្នែកទាំងអស់ ក្នុងការបម្រើសេវាកម្មជូនដល់អតិថិជន ក្នុងនោះរាប់បញ្ជូលទាំងក្រុមគ្រូពេទ្រ ព្រមទាំងវេជ្ជបណ្ឌិតទាំងអស់»។

គួរជម្រាបផងដែរថា មន្ទីរពេទ្យកុមារ Maxicare ជាមន្ទីរពេទ្យឯកជនឈានមុខគេ នៅក្នុងការផ្ដល់សេវាកម្មពិនិត្យ​ ព្យាបាលថែទាំកុមារ ដែលមានស្ដង់ដារទទួលស្គាល់ដោយអន្ដរជាតិ។ ក្រុមការងារនៅមន្ទីរពេទ្យកុមារ Maxicare នៅទីនេះ រង់ចាំបម្រើសេវាកម្មជូនអតិថិជនគ្រប់ពេលវេលា ប្រកបដោយការយកចិត្តទុកដាច់ចេញពីបេះដូង។

លោកអ្នកអាចអញ្ជើញមកកាន់មន្ទីរពេទ្យកុមារ Maxicare ដែលមានទីតាំងនៅអគារលេខ៤៩ ផ្លូវ៣៦៨ កែង៩៥ សង្កាត់ បឹងកេងកង៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងខាងក្រោមព័ត៌មានលម្អិត៖
Tik Tok: https://www.tiktok.com/@maxicarehospital1
ទំនាក់ទំនងមកកាន់មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ:
ព័ត៌មានទូទៅ៖ 092 590 555 / 093 590 555
ព័ត៌មានអំពីវេជ្ជបណ្ឌិត៖ 085 590 555 / 069 590 555
ព័ត៌មានអំពីថ្នាំបង្ការ៖ 092 299 555 / 093 294 555
Email: [email protected]
អាសយដ្ឋាន៖ អគារលេខ៤៩ ផ្លូវ៣៦៨ កែង៩៥ សង្កាត់ បឹងកេងកង៣ ខណ្ឌ បឹងកេងកង រាជធានី ភ្នំពេញ៕
https://bit.ly/2VfPJGpu