(ភ្នំពេញ)៖ រថយន្តម៉ូដែលថ្មី Jeep Wrangler Rubicon បានមកដល់កម្ពុជាដោយផ្លូវការ ក្រោមការនាំចូលនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. ដែលជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយជាផ្លូវការសម្រាប់ម៉ាករថយន្ត Jeep® និង RAM នៅក្នុងប្រទេសកម្ពុជា។
ក្នុងភាពល្បីល្បាញ ដែលត្រូវបានគេសរសើរថាជារថយន្ត SUV ដែលរូបរាងស្អាត និងមានសមត្ថភាពពិសេសសម្រាប់ផ្លូវ Off-Road រថយន្ត Jeep Wrangler Rubicon ស៊េរីថ្មីនេះត្រូវបានបង្កើតឡើងសម្រាប់បំពេញតម្រូវការប្រើប្រាស់លើគ្រប់ស្តានភាពផ្លូវ តាំងពីផ្លូវ Off-Road ដ៏លំបាកៗ រហូតដល់ការប្រើប្រាស់លើផ្លូវធម្មតា និងការធ្វើដំណើរប្រចាំថ្ងៃ។ ជាមួយសមត្ថភាពពិសេស 4x4 ដែលអមមកជាមួយ ការបំពាក់បច្ចេកវិទ្យាទំនើប និងរចនារូបរាងខាងក្រៅដ៏មានអំណាចខ្លាំងក្លា រថយន្ត Jeep Wrangler Rubicon ធានាជូននូវបទពិសោធន៍បើកបររថយន្តដ៏រំភើបនិងថ្មីប្លែកពីរថយន្តដទៃ។
រថយន្ត Jeep Wrangler Rubicon 4x4 ទំនើបចុងក្រោយនេះនៅតែរក្សាអត្តសញ្ញាណ Adventure និងបន្តភាពល្បីល្បាញរបស់ត្រកូល Wrangler។ ដោយសារតែកិត្តិនាមដែលល្បីល្បាញបែបធន់រឹងមាំនេះ ដែលអមមកជាមួយ និងបច្ចេកវិជ្ជាទំនើបរបស់វា វាបានជំរុញចិត្តរបស់អ្នកបើកបរឱ្យអាចទៅគ្រប់ទីកន្លែងនិងអាចធ្វើអ្វីក៏បាន។ All-New Jeep Wrangler នេះត្រូវបានរចនាឡើងសម្រាប់តម្រូវចិត្តអ្នកដែលចូលចិត្តការស្វែងរកថ្មី និងអ្នកបង្កើតភាពច្នៃប្រឌិត ដែលនេះបាន ធ្វើឱ្យម៉ូដែលនេះក្លាយជា ដៃគូដ៏ល្អបំផុតសម្រាប់អ្នកចូលចិត្តបើកបរលើផ្លូវ off-road។
ការរចនាខាងក្រៅប្រកបដោយភាពល្អឥតខ្ចោះ អមជាមួយវត្តមានដែលមានកិត្តិនាមល្បីល្បាញរថយន្ត Jeep Wrangler Rubicon បានបំពាក់មកជាមួយប៉ាណាខាងមុខដែលមានលំហូរខ្យល់ចំនួន៧ ដែលអាចកាត់បន្ថយកម្តៅម៉ាស៊ីនបានយ៉ាងល្អ។ ម៉ូឌែលនេះត្រូវបានបំពាក់មកជាមួយភ្លើងបំភ្លឺផ្លូវប្រភេទ LED ចង្កៀងមុខស្វ័យប្រវត្តិ និងចង្កៀងកាត់អ័ព្វ ប្រភេទ LED និងចង្កៀងមុខប្រភេទ LED Premium ដែលមានពន្លឺភ្លីកាត់ច្បាស់ល្អ។ នៅផ្នែកទាំងសងខាងនៃរថយន្តនេះ មានបំពាក់មកជាមួយអក្សរ RUBICON និងភ្ជាប់មកជាមួយនិងការរចនាទំពក់ពណ៍ក្រហម និងផ្លាកតែម Jeep ពណ៌ប្រផេះ និងផ្លាកសំគាល់ភាពលេចធ្លូរនៃម៉ូដែលនេះគ័ Trail Rated® ។
កញ្ចក់រថយន្តជាប្រភេទ Power Heated ដែលមានភាពធន់ខ្លាំង ចំណែកផ្នែកខាងក្រោយមានស្តុបប្រភេទ LED និងកង់សាគួរពេញខ្នាតដែលភ្ជាប់នៅផ្នែកខាងក្រោយនៃរថយន្ត។ នៅពីខាងលើរបស់រថយន្ត Jeep Wrangler Rubicon នេះមានកញ្ចក់ទប់ខ្យល់ប្រភេទ CORNING GORILLA® GLASS និងផ្នែកខាងក្រោយ ដែលរចនាមកជាបង្គំពណ៍ខ្មៅចំនួន បីផ្នែកដែលអាចដោះចេញបានយ៉ាងងាយស្រួល ដែលអាចផ្តល់ឱ្យបទពិសោធន៍បើកបររថយន្ត Jeep កាន់តែស្រស់ស្រាយនិងមានសេរីភាពជាមួយ អារម្មណ៍បែប Off-Road។
ចំណែកយ៉ាន់របស់រថយន្ត Jeep Wrangler Rubicon នេះមានទំហំ17 អ៊ីញ និងជាប្រភេទអាលុយមីញ៉ូម ដែលកាន់តែសាកសមសម្រាប់ការប្រើប្រាស់លើគ្រប់ស្ថានភាពផ្លូវ និង មើលទៅមានអំណាច បែបស្ព័រ ដែលសមស្របជាមួយនិងប្រភេទកង់ Off-Road ទំហំ 35 អ៊ីញ ដែលមានភាពធន់ និងរឹងមាំ។ មុខងារសុវត្ថិភាពជាមួយបច្ចេកវិទ្យាចុងក្រោយ All-New Jeep Wrangler Rubicon ថ្មីនេះមានប្រពន្ធ័សុវត្ថិភាពច្រើនជាង៨៥ មុខងារដែលអាចធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងការបើកបរលើផ្លូវលំបាកៗខ្លាំង។ កាន់តែពិសេសស៊េរីថ្មីនេះមានប៉ោងសុវត្តិភាពទាំងផ្នែកខាងមុខនិងជំហៀង ដែលច្រើនជាងម៉ូឌែលមុនៗ។
ក្រៅពីនេះទៀត រថយន្ត Jeep Wrangler Rubicon ថ្មីនេះមានមុខងារជាច្រើនដូចជា៖ ប្រពន្ធ័ការពារក្រឡាប់ (Sway Bar), ប្រពន្ធ័កាពីតាស់, Adaptive Cruise Control with stop ប្រពន្ធ័កំណត់លឿន និងបន្ថយល្បឿនដោយស្វ័យប្រវត្តិតាមរថយន្តខាងមុខ, ប្រពន្ធ័កំណត់ល្បឿន / Select-Speed Control, ប្រពន្ធ័ជំនួយចាប់ប្រាំងស្វ័យប្រវត្តិ/ Advanced Brake Assist, ប្រពន្ធ័ការកាត់បន្ថយរំកិលអេឡិចត្រូនិច/ Electronic Roll Mitigation, ប្រពន្ធ័ហ្រាំង Anti-Lock 4-Wheel FNC Disc HD Brakes, ប្រព័ន្ធគ្រប់គ្រងស្ថេរភាពអេឡិចត្រូនិច/Electronic Stability Control, ការព្រមានការប៉ះទង្គិចទៅមុខពេញល្បឿន/Full Speed Forward Collision Warning Plus, ប្រព័ន្ធជំនួយពេលឡើងនឹងចុះចំណោត/ Hill Start Assist, ប្រព័ន្ធជំនួយការរអិល/Traction Control, ប្រពន្ធ័ផ្តល់ដំណឹងពីការវ៉ាជែងដល់អ្នកបើកបរពេលមានរថយន្តមកពីក្រោយ / Blind Spot and Cross-Path Detection, ប្រព័ន្ធ Sensor ក្រោយសម្រាប់ជំនួយការចូលចត/ Park Sense Rear Park Assist System និងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ (Off-Road Camera) ដែលច្បាស់ល្អ។
ភាពប្រណិតនិងផាសុខភាពសម្រាប់ការរចនាខាងក្នុងបើកទ្វាររបស់រថយន្ត All-New Jeep Wrangler Rubicon មកអ្នកនឹងទទួលបានអារម្មណ៍បែបប្រណិតនិងមានមុខងារដ៏ទំនើបច្រើន ។ ខុសពីរថយន្ត 4x4 ផ្សេងទៀត រថយន្ត Jeep Wrangler Rubicon បំពាក់កាប៊ីនមុខដែលមានផាសុកភាព សម្រាប់ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ភាពកក់ក្ដៅដល់អ្នកធ្វើដំណើរប្រចាំថ្ងៃឬការធ្វើដំណើរផ្លូវ Off-road។ កៅអីរថយន្តជាប្រភេទអូតូទាំងខាងអ្នកបើកបរ និងកៅអីអ្នកដំណើរ ដែលបំពាក់មកជាមួយប្រភេទស្បែក Nappa។ អេក្រង់ Touch screen ទំហំ 12.3 អ៊ីញដ៏ទំនើប និងធំជាងគេដែលមិនធ្លាប់មានលើ Wrangler ពីមុន។
ប្រព័ន្ធ Uconnect 5 ផ្តល់ល្បឿនប្រតិបត្តិការដែលលឿនជាងជំនាន់មុនដល់ទៅប្រាំដង។ ប្រព័ន្ធ Uconnect 5 នេះផ្តល់នូវមុខងារជាច្រើនសម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលរួមមាន៖ អេក្រង់ Touch screen ទំហំ 12.3 អ៊ីញ (ថ្មី), ការរៀបការរចនារូបរាង Dashboard ថ្មី, កម្មវិធី Wireless Apple CarPlay និង Google Android Auto ដែលមិនត្រូវការភ្ជាប់ខ្សែ, Seamless Navigationមុខងារស្វែងរក ទីតាំងដោយមិនប្រើ Internet, ទំព័រព័ត៌មាន Off-Road Page, កម្រងព័ត៌មានអ្នកប្រើប្រាស់ចំនួន 5 បូករួមទាំងមុខងារ Valet – ចំណូលចិត្តតន្ត្រីដែលអាចប្ដូរតាមបំណងកម្មវិធី និងកម្រិតផាសុកភាពអាកាសធាតុ (ថ្មី), អេក្រង់ដើមដែលអាចប្ដូរតាមបំណងបានពេញលេញសម្រាប់ការចូលប្រើរហ័សទៅកាន់មុខងារដែលប្រើញឹកញាប់ និងប្រតិបត្តិការដោយប៉ះតែម្តង (ថ្មី), ការភ្ជាប់ទូរស័ព្ទ និងសម្លេង Hands-free Bluetooth ដែលអាចភ្ជាប់ទូរស័ព្ទបាន 2 គ្រឿង ភ្ជាប់ជាមួយប្រព័ន្ធ infotainment របស់ម៉ូដែលនេះគឺប្រព័ន្ធសំឡេង speaker Alpineចំនួន 9 ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើររីករាយបន្ថែមទៀតសម្រាប់ការបើកបរ Off-Road និង ក្នុងទីក្រុងប្រចាំថ្ងៃ។
ជាងនេះទៅទៀត ម៉ូដែលដ៏ពេញនិយមនេះត្រូវបានបំពាក់មក ដើម្បីរក្សាទំនាក់ទំនងរវាងអ្នកបើកបររថយន្តពេលកំពុងធ្វើដំណើរ។ មុខងារត្រូវបានពង្រឹងសម្រាប់អ្នកដំណើរខាងមុខជាមួយនឹងរន្ធ USB Type C ដែលអនុញ្ញាតឱ្យឧបករណ៍សាកថ្មលឿនជាងបួនដងជាមួយ កំលាំងភ្លើង 12 វ៉ុលស្តង់ដារ។ លើសពីនេះរថយន្តមានប្រព័ន្ធបញ្ជារបញ្ឆេះពីចំងាយផងដែរ។ អតិថិជនអាចមកទស្សនារថយន្តដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានបន្ថែម និងណាត់ជួបសម្រាប់ការបើកបរសាកល្បងបាននៅទីតាំងលក់រថយន្ត Jeep: ជាន់ទី 1, ហាង F1-II, ផ្សារទំនើប Olympia, ផ្លូវហិរញ្ញវត្ថុ1 (ផ្លូវក្រោយផ្សារ Olympia ទីក្រុងភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ https://www.jeep.com.kh/ ឬទាក់ទងទៅកាន់លេខទូរស័ព្ទលេខ Hotline ផ្នែកលក់៖ +85589888116
សូមបញ្ជាក់ថា ក្រុមហ៊ុន RMA Cambodia បានប្រតិបត្តិការជាផ្លូវការចាប់តាំងពីឆ្នាំ1992 មានបទពិសោធន៍ចំនួន 32ឆ្នាំ ក្នុងការផ្តល់សេវាកម្មម៉ាកល្បីល្បាញនានា នៅក្នុងវិស័យរថយន្ត កសិកម្ម ស្តុកឃ្លាំង សេវាហិរញ្ញវត្ថុ និងជួលរថយន្ត។ ក្រុមហ៊ុនជាអ្នកនាំចូល និងចែកចាយផ្តាច់មុខ សម្រាប់ម៉ាកល្បីៗមួយចំនួន រួមមាន Ford ដែលជាម៉ាករថយន្តកំពូលក្នុងប្រទេសកម្ពុជាចំនួនប្រាំឆ្នាំជាប់គ្នា នាំឱ្យបង្កើតរោងចក្រសម្ពោធរថយន្ត Ford នៅខេត្តពោធិ៍សាត់ ក្នុងឆ្នាំ 2022 - Land Rover, Jeep, Ram, ChangAn, Deepal, សេវាបន្ទាប់ពីលក់ Mercedes-Benz, ម៉ាស៊ីនធុនធំ JCB, ឧបករណ៍កសិកម្ម John Deere, រថយន្តដឹកទំនិញ FUSO, Piaggio tricycles , ថ្ម RB, RM Paint, TCM forklifes, និងឧបករណ៍សំអាត។
អំពី ក្រុមហ៊ុន Jeep៖ Jeep® មានប្រវត្តិសាស្រ្តល្បីល្បាញច្រើនជាង 80ឆ្នាំ និងជាម៉ាករថយន្ត SUV ពិតប្រាកដដែលផ្តល់សមត្ថភាពល្អឥតខ្ចោះក្នុងការប្រើប្រាស់លើផ្លូវ Off-Road ដែលអមមកជាមួយការរចនាខាងក្នុងប្រកបដោយប្រណិតភាព បច្ចេកវិទ្យាប្រព័ន្ធសុវត្តិភាពទំនើប ដែលសាកសមបំផុតសម្រាប់គ្រប់វ័យ។ ម៉ាករថយន្ត Jeep ផ្តល់នូវភាពទូលំទូលាយដល់ការរស់នៅក្នុងជីវិតឱ្យបានពេញលេញ ដោយផ្តល់ជូននូវ យានជំនិះដែលសម្បូរភាពបត់បែន និងបន្តផ្តល់ឱ្យម្ចាស់រថយន្តនូវអារម្មណ៍សុខសុវត្ថិភាពក្នុងការធ្វើដំណើរប្រកបដោយទំនុកចិត្ត៕