(ភ្នំពេញ)៖ ក្រុមហ៊ុន Davida Cosmetic Industry Cambodia ជាសាខារបស់ក្រុមហ៊ុន Davida នៅប្រទេសកូរ៉េ បានរៀបចំនូវកម្មវិធី « Vitamin-C Mini Event» នៅផ្សារទំនើប K-Mall រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមទស្សនា និងទិញនូវផលិតផលពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនផងដែរ។
លោក សាំង សីហា អគ្គនាយកក្រុមហ៊ុន Davida Cosmetic Industry Cambodia បានមានប្រសាសន៍ថា « Davida Cosmetic Industry Cambodia បានសម្ភោធជាផ្លូវការនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដើម្បីបម្រើជូននូវសេវាកម្មមួយចំនួនដូចជា ទទួលផលិតគ្រឿងសម្អាង ទឹកអប់ អាហារបំប៉នផ្ទាល់ខ្លួនគ្រប់ប្រភេទ និងទទួលវេចខ្ចប់ទៅតាមតម្រូវការរបស់លោកអ្នកដែលជាម្ចាស់អាជីវកម្ម ស្របតាមស្ដង់ដាគុណភាពខ្ពស់ដែលវត្ថុធាតុដើមមកពីប្រទេសកូរ៉េ ក៏ដូចជាកាត់បន្ថយនូវពេលវេលានិងថវិកាផងដែរ។
លោកបន្តថា មិនតែប៉ុណ្ណោះ Davida Cosmetic Industry Cambodia ក៏បាននាំចូលផលិតផលផ្ទាល់ខ្លួនពីប្រទេសកូរ៉េផងដែរគឺ សំឡីជូតមុខ Vitamin-C ឈុតលាបមុខ Winter និងឈុតលាបមុខ K-Glow ដែលកំពុងតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំងនិងកំពុងតែចរាចរលើទីផ្សារទូទាំង២៥រាជធានី-ខេត្ត។
ក្រុមហ៊ុនដាវីដា ខសមេធីក អ៊ិនដាស្ទ្រី ជាសាខារបស់ក្រុមហ៊ុនដាវីដានៅប្រទេសកូរ៉េ បានសម្ភោធជាផ្លូវការនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដើម្បីបម្រើជូននូវសេវាកម្មមួយចំនួនដូចជា៖ ទទួលផលិតគ្រឿងសម្អាង ទឹកអប់ អាហារបំប៉នផ្ទាល់ខ្លួនគ្រប់ប្រភេទ និងទទួលវេចខ្ចប់ ទៅតាមតម្រូវការរបស់លោកអ្នកដែលជាម្ចាស់អាជីវកម្ម ស្របតាមស្តង់ដាគុណភាពខ្ពស់ដែលវត្ថុធាតុដើមមកពីប្រទេសកូរ៉េ។
លោក សាំង សីហា បានបន្តទៀតថា មានកត្តា៣ ដែលធ្វើឲ្យសំឡីជូតមុខ Vitamin-C ផ្ទុះការគាំទ្រខ្លាំងលើទីផ្សារនោះគឺ៖
- គុណភាពៈ ផ្តោតសំខាន់ទៅលើការបំបាត់មុន ស្នាមជាំ អាចម៍រុយ សសៃក្រហម សម្អាតបានស្អាតល្អនូវពពួកធូលី ខ្លាញ់។ ជាផលិតផលស្តង់ដាររបស់កូរ៉េ ១០០%។
- បរិមាណៈ ក្នុង១ប្រអប់មាន២ គឺ កំប៉ុង៧០សន្លឹក និងកញ្ចប់៧០សន្លឹក
- តម្លៃៈ ទិញ១បាន២ ក្នុងប្រអប់តែមួយតម្លៃត្រឹមតែ ១៩ដុល្លារប៉ុណ្ណោះ
សម្រាប់ព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះ រាល់អតិថិជនដែលជាវផលិតផលទាំងអស់របស់ DAVIDA បានឈ្នះរង្វាន់ជាច្រើនដូចជា ទូស័ព្ទដៃម៉ូដែល Samsung A55 Samsung Tablet និង Smart Watch ព្រមទាំងរង្វាន់ជាច្រើនទៀត៕