(ឡុងដ៏)៖ Ruud Van Nistelrooy បានឈានដល់ថ្ងៃចុងក្រោយនៃការងារគ្រូបង្វឹកបណ្តោះអាសន្នរបស់ Manchester United ជាមួយការដឹកនាំក្រុមយកជ័យជម្នះលើក្រុម Leicester City ៣-០ ក្នុងលីគអង់គ្លេស Premier League ខណៈលោកបានបង្ហាញអារម្មណ៍ថា មិនមានអារម្មណ៍និយាយពាក្យលានោះទេ ។
រំលឹកផងថា បុរសសញ្ចាតិហូឡង់ Nistelrooy អំឡុងពេលទទួលតួនាទីគ្រូបណ្តោះអាសន្នបានដឹកនាំក្រុមបិសាចក្រហម Man United រកបានលទ្ធផលឈ្នះ ៣ប្រកួត និងស្មើមួយលើក បន្ទាប់ពីក្លិបបានទុកចិត្តក្នុងការចូលជំនួបការងារលោក Erik ten Hag ដែលត្រូវបានបញណ្តេញចេញ ។
ការមកដល់របស់គ្រូបង្វឹកថ្មី លោក Ruben Amorim ដែលជាគ្រូផ្លូវការរបស់ Man United នោះ លោក Van Nistelrooy ក៏មិនទាន់បានគិតលើបញ្ហាការងារថា តើគាត់នឹងនៅជាផ្នែកមួយនៃបុគ្គលិកគ្រូបង្វឹកទៀតនោះទេ ដ្បិតនឹងមានការរៀបចំរចនាសម្ព័ន្ធឡើងវិញ ឬយ៉ាងណា។
សូមជម្រាបផងថា ក្រោយការដឹកនាំ ៤ប្រកួតរបស់លោក Van Nistelrooy ដែលជាអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម បានជួយក្លិប Man United បន្តការឈនៅលេខរៀងទី១៣ ដែលកំពុងមាន ១៥ពិន្ទុ, ជាមួយគ្នានោះ នាំក្រុមឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ EFL Cup រដូវកាលនេះ នឹងធ្វើបានល្អនៅ Europa League ផងដែរ។
ជាចុងក្រោយ Van Nistelrooy បាននិយាយថា «គាត់សូមអរគុណចំពោះគោលជំហរតម្លាភាពរបស់ក្លិប វាពិតជាសារៈសំខាន់ណាស់ ដើម្បីឱ្យមានភាពច្បាស់លាស់នៃការងារនេះ» ៕