(ភ្នំពេញ)៖ Little Caesars® Pizza ដែលជាម៉ាកយីហោភីហ្សាដ៏ធំបំផុតមួយរបស់ពិភពលោក នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើកសម្ពោធភោជនីយដ្ឋានដំបូងរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅកោះពេជ្រ។ នេះមិនត្រឹមតែជា Little Caesars® Pizza ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែភោជនីយដ្ឋាននេះក៏មានសេវាកម្មទិញភីហ្សាដោយបើកបរឆ្លងកាត់ (Drive-Through) ដំបូងគេបង្អស់របស់ប្រទេសកម្ពុជា និងផ្តល់ជូនអតិថិជននូវនំភីហ្សាថ្មីៗស្តង់ដា HOT-N-READY® ដែលផ្តល់នូវភាពងាយស្រួល គុណភាព និងតម្លៃសមរម្យបំផុត។

ចំណុចសំខាន់នៃបទពិសោធរបស់ Little Caesars® Pizza ដែលអតិថិជននឹងទទួលបាននោះគឺ HOT-N-READY ដែលធានាថាអតិថិជនអាចដើរចូល និងទទួលបានភីហ្សាក្តៅៗឈ្ងុយឆ្ងាញ់ភ្លាមៗដោយមិនចាំបាច់រង់ចាំយូរ ឬបញ្ជាទិញជាមុន។ ចំណុចលេចធ្លោនេះធ្វើឱ្យ Little Caesars® Pizza ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារមមាញឹក សិស្សានុសិស្ស និងអ្នកធ្វើការដែលកំពុងស្វែងរកអាហារដែលមានគុណភាពខ្ពស់នៅពេលធ្វើដំណើរ។ មិនថារីករាយនឹងអាហារនៅក្នុងភោជនីយដ្ឋាន ឬទិញភីហ្សាទៅញុំា នៅផ្ទះនោះទេ អតិថិជននឹងទទួលបានភីហ្សាធ្វើថ្មីៗដែលរង់ចាំពួកគាត់គ្រប់ពេលវេលា។

ក្នុងឱកាសនោះដែរ លោក Andres De Robina អនុប្រធានអន្តរជាតិ នៃ Little Caesars បានមានប្រសាសន៍ថា៖ «យើងពិតជាមានក្តីសោមនស្សក្នុងការណែនាំ Little Caesars Pizza មកកាន់ទីក្រុងភ្នំពេញ ដោយនាំមកនូវភាពងាយស្រួល និងតម្លៃសមរម្យបំផុតដែលអតិថិជនរបស់យើងចូលចិត្ត។ យើងផ្តោតលើការធ្វើភីហ្សាប្រកដោយគុណភាពខ្ពស់ សម្រាប់អ្នកទាំងអស់គ្នា ដោយមិនចាំបាច់រង់ចាំ»

មិនថាអតិថិជនជ្រើសរើសភីហ្សាបែប Classic Pepperoni ឬ Classic Cheese នោះទេ ពួកគេនឹងទទួលបានរសជាតិយ៉ាងពេញចិត្តជាមិនខាន ហើយភាពងាយស្រួលនៃការទទួលបានភីហ្សាស្តង់ដារ HOT-N-READY®។ លើសពីនេះ ម៉ឺនុយមុខម្ហូបនឹងផ្តល់ជូននូវជម្រើសដែលតម្រូវតាមរសជាតិរបស់អតិថិជននៅកម្ពុជា ដូចជា HOT-N-READY Classic Crab Stick Pizza ជាដើម។

រួមជាមួយភីហ្សា HOT-N-READY ភោជនីយដ្ឋានក៏ផ្តល់ជូននូវការដឹកជញ្ជូនតាមរយៈ foodpanda, WOWNOW, E-GetS និង Nham24 ផងដែរ។ ដោយធានាថាអតិថិជន នឹងមានភាពងាយស្រួលក្នុងការរីករាយញុំាភីហ្សាថ្មីៗឈ្ងុយឆ្ងាញ់នៅផ្ទះ ឬពេលធ្វើដំណើរ។ Little Caesars® Pizza ប្តេជ្ញារក្សាស្តង់ដារខ្ពស់បំផុត ដោយផ្តល់ជូននូវភីហ្សាដែលមិនត្រឹមតែធ្វើថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងតម្លៃដ៏សមរម្យបំផុតផងដែរ។

បន្ថែមពីនេះ អ្នកឧកញ៉ា សៀ ឬទ្ធី ជាប្រធាននិងអគ្គនាយកប្រតិបត្តក្រុមហ៊ុន វើលប្រ៊ីដគ្រុប (WorldBridge Group) បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមានមោទកភាពក្នុងការនាំយកបទពិសោធភីហ្សាដែលមានតម្លៃសមរម្យ និងគុណភាពខ្ពស់មកកាន់ប្រទេសកម្ពុជា។ នេះគឺជាការផ្តល់អាហារឈ្ងុយឆ្ងាញ់ ដល់ក្រុមគ្រួសារនៅកម្ពុជាដែលពួកគេអាចជឿទុកចិត្តបាន មិនថាពួកគាត់រវល់យ៉ាងណាក៏ដោយ»

ក្រុមហ៊ុនភីហ្សា Little Caesars® Pizza មានទីស្នាក់ការកណ្តាលនៅទីក្រុង Detroit រដ្ឋ Michigan ហើយត្រូវបានបង្កើតឡើងដោយលោក Mike និងលោកស្រី Marian Ilitch ក្នុងឆ្នាំ ១៩៥៩ ដែលកាលនោះមានភោជនីយដ្ឋានតែមួយហើយខ្នាតក្រុមគ្រួសារ។ បច្ចុប្បន្ននេះ Little Caesars® Pizza ជាម៉ាកយីហោលំដាប់ទី៣នៅលើពិភពលោក ដែលមានភោជនីយដ្ឋាននៅគ្រប់រដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក និងមាននៅ ២៩ប្រទេស និងតំបន់ផ្សេងៗ។
ភោជនីយដ្ឋាន Little Caesars Pizza មានប្រជាប្រិយភាពដោយសារ ភីហ្សា HOT-N-READY® និងភាពល្បីល្បាញលើនំបុ័ង Crazy Bread® របស់ខ្លួនដោយប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ ដូចជាកាលាយបញ្ចូលគ្នារវាងឈីស និងទឹកជ្រលក់ដែលផលិតចេញពីផ្លែប៉េងប៉ោះកាលីហ្វ័រញ៉ា។

ជាក្រុមហ៊ុនមួយដែលមានកំណើនខ្ពស់ និងមានបទពិសោធជាង ៦០ឆ្នាំ នៅក្នុងវិស័យផលិតនំភីហ្សាដែលមានតម្លៃជាទឹកប្រាក់ជាង ១៤៥ ពាន់លានដុល្លារអាមេរិក ទូទាំងពិភពលោក។ ក្រុមហ៊ុន Little Caesars តែងតែស្វែងរកបេក្ខភាពអ្នកនាំសិទ្ធិផ្តាច់មុខមកចូលរួមពី គ្រប់ទីផ្សារនៅបណ្តារប្រទេសជុំវិញពិភពលោក។ លើសពីនេះក្រុមហ៊ុន Little Caesars ផ្តល់ឱកាសនូវសហគ្រិនឯករាជ្យនៅក្នុងប្រព័ន្ធរបស់ខ្លួន។ ក្រុមហ៊ុន Little Caesars® ផ្តល់នូវម៉ាកយីហោដ៏រឹងមាំ ជាមួយនឹងតួអង្គដែលមានការទទួលស្គាល់ និងទាក់ទាញបំផុតនៅក្នុងប្រទេសគឺ Little Caesars®។ ក្រុមហ៊ុន Little Caesars® មានមោទនភាព ដែលក្លាយជា បុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន Ilitch Companies។