(ភ្នំពេញ)៖  រឿង «កុំស្លាប់» ជាភាពយន្តភ័យរន្ធត់បែបយុវវ័យ កំពុងត្រៀមចាក់បញ្ចាំងនាចុងឆ្នាំ២០២៤នេះ តាមបណ្ដារោងភាពយន្តនានា ដែលជាស្នាដៃថ្មីរបស់លោក ហ៊ុយ យ៉ាឡេង និងបានសម្រិតសម្រាំងឡើងយ៉ាងពិសេសសម្រាប់អ្នកគាំទ្រ និងមហាជន។​

លោក ហ៊ុយ យ៉ាឡេង បានថ្លែងប្រាប់ពីដំណើររឿងនេះថា ភាពយន្តរឿង «កុំស្លាប់» គឺមានគ្រប់រសជាតិ ក្នុងនោះមានយុវវ័យមួយក្រុមមកពីខេត្តផ្សេងគ្នាឡើងមករៀននៅភ្នំពេញ បានជួបរឿងរ៉ាវជាច្រើនប្រឡូកក្នុងភ្លើងពណ៌ បានឈ្លក់វង្វេងនឹងភ្លើពណ៌។ ចុងក្រោយជួបរឿងនឹកស្មានមិនដល់ ខណៈសារពេជ្យជាក្មេង ចម្លែកជាងគេមានវិញាណទី៧ តែងដឹងរឿងមុនថា មិត្តភក្តិរបស់គេនឹងមានរឿងគ្រោះថ្នាក់កើតឡើង។ តែងប្រាប់ទៅមិត្តគេតែពួកគេមិនស្តាប់ ចក្រីជាមិត្តដែលមកពីស្រុកស្រែចូលចិត្តផឹកស៊ីស្រីរួមភេទមិនប្រើស្រោមតែមានរឿងអីកើតឡើង មេឃា ជាក្មេងចូលចិត្តហ្គេមនិងចាក់បាល់លក់ខ្ទេចលក់ខ្ទី។​

ចំណែកមេឃាខុសគេ គឺចូលចិត្តប្រើដៃសម្រេចកាម ហើយបានលួចយករូបថតក្នុងហ្វេសប៊ុករបស់មុទិតាយកមកសម្រេចកាម មុទីតា ជាស្រីស្អាតសង្សាររបស់សារពេជ្យជាមនុស្សស្រីចិត្តល្អតាមជួយមិត្ត រមនាជាស្រីស្រលាញ់ស្រីសុខ ចិត្តបង់តុងទីនយកលុយឲ្យស្រីគេ។​ សេរីមន្តជា បុរសសង្ហារយកឡានពូដឹកស្រីចូល ចិត្តញ៉ែស្រីមិនរើសមុខ បរិសុទ្ធមនុស្សស្មោះ ស្នែហតែទៅស្រលាញ់រមនាជាមិត្ត ចាញ់បោករមនាលួងខ្ចីលុយ ពួកគេលង់ខ្លួន និងជីវិតពួកគេចុងក្រោយមានវិបត្តិ ហើយតែងមានស្រមោលខ្មៅតាមលងបន្លាច សារពេជ្យតែឲ្យពួកគេប្រយ័ត្ន ទោះមានរឿងអ្វីក៏ដោយកុំសម្លាប់ខ្លួន។​

តើពួកគេ គេចផុតពីការស្លាប់និងគេចផុតពីស្រមោលបីសាចតាមលងបន្លាចទេ? រឿងកុំស្លាប់នឹងលាតត្រដាង និងបង្ហាញពីឈុតគ្រោះថ្នាក់ដែលក្មេងបានប្រព្រឹត្តិពីឈុតឆាក ស៊ីចស៊ីល្បែងយុវវ័យ និងលាតត្រឡាងតើបីសាចស្រមោលខ្មៅជានណាបានជា តាមលងបន្លាចពួកគេ សូមរង់ចាំទស្សនាទាំងអស់គ្នា។

សូមបញ្ជាក់ថា សារពេជ្យ មុទិតា រមនា សេរីមន្ត មេឃា ចក្រី បរិសុទ្ធ គេទាំង៧នាក់ មានរឿងរ៉ាវខុសគ្នា ហើយគេទាំង៧នាក់តែងមានស្រមោលខ្មៅបីសាចតាមលងបន្លាច តើពួកគេនឹងទៅជាយ៉ាងណា តើនណាខ្លះអាចគេផុតពីការអន្ទងយកជីវិតពីសម្លេង រំខានមួយដែលឮតែពាក្យថា «សម្លាប់ខ្លួន»?​