(ឡុងដ៍)៖ លោក Miel Arteta បានចាត់ទុកថា ការជួបបញ្ហារបួសរបស់កីឡាករ Declan Rice និង Bukayo Saka វារឹតតែធ្វើឱ្យក្រុមកាំភ្លើងធំ Arsenal ជួបការលំបាកខ្លាំងឡើង។
បុរសសញ្ជាតិអេស្ប៉ាញខាងលើនេះបានថ្លែងក្នុងសន្និសីទ ក្រោយពេល Arsenal បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទល់នឹង តោខៀវ Chelsea នាយប់មិញនេះថា «វាមើលទៅមិនល្អទាល់តែសោះ ក្នុងការបាត់បង់ពួកគេទាំងពីរនាក់។ ពួកគេមិនអាចបន្តការប្រកួតទៀតបានទេ។ នោះជាព័ត៌មានអាក្រក់សម្រាប់យើង»។
ទន្ទឹមគ្នានោះ Arteta ក៏បានបញ្ជាក់ផងថា លោកពុំដឹងពីពេលវេលាពួកគេទាំងពីរត្រឡប់មកលេងវិញបានទេ បានត្រឹមតែបួងសួងសុំឱ្យឆាប់ជាសះស្បើយ ពោលគឹក្រោយពេលបញ្ចប់លេងឱ្យជម្រើសជាតិ កាន់តែល្អប៉ុណ្ណោះ។
ក្នុងប្រកួត ៩០នាទីនៅកីឡដ្ឋាន Stamford Bridge នាយប់មិញនេះដែរ Rice បានរងរបួសបាក់ម្រាមជើង ដែលត្រូវបានប្តូរចេញនៅនាទី៧១ មុនពេល Saka វិញត្រូវបានសែងចេញពីទីលាននៅខ្វះ ១០នាទីដល់ម៉ោងចប់ការប្រកួតទាំងស្រុង ដោយសាររងរបួសជើងជាទម្ងន់ ដែលញាំងឱ្យពួកគេខកខានជួយក្រុមតោកំណាចអង់គ្លេស ប្រកួតទល់នឹងក្រិច និងសាធារណរដ្ឋអៀរឡង់នៅពាន UEFA Nations League ស្ថិតក្រោមការបង្វឹកដោយគ្រូស្តីទី លោក Lee Carsley៕