(ភ្នំពេញ)៖ នៅទីតាំង ហាងមីហឹរ សេអ៊ូល ៧យ៉ាង សាខាផ្សារតូច នារសៀលថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំពិធីបើកព្រឹត្តិការណ៍ និងការចាប់ឆ្នោតផ្លូវការនៃជម្រើសជើងឯក មីហឹរសេអ៊ូល ហ្វូតសាល លីក លើកទី២ ឆ្នាំ២០២៤/២៥ ។
ពិធីនេះ ធ្វើឡើងដោយមានការចូលរួមបើកកម្មវិធីពីលោកស្រី គីម សុធារ៉ា ម្ចាស់អាជីវកម្មមីហឹរ សេអ៊ូល ៧យ៉ាង, ម្ចាស់សហការឧបត្ថម្ភកម្មវិធីមាន ដូចជា ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ស៊ីធី-៣៧៩ (ស្ករក្រាម), ភ្ញៀវកិត្តិយស និងក្រុមបាល់ទាត់ចំនួន ១០ក្រុម។
ក្នុងកម្មវធីខាងលើ ក៏មានការចាប់ឆ្នោតសម្រាប់ផ្គូរផ្គងក្រុមកីទ្បាករ ដែលនឹងត្រូវប្រកួតដណ្ដើមពានរង្វាន់ មីហឹរសេអ៊ូល ហ្វូតសាល លីក ឆ្នាំ២០២៤/២៥ ដែលនឹងចាប់ផ្ដើម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីលាន Downtown Sport Arena។
សូមបញ្ជាក់ថា ការប្រកួតដណ្ដើមពានរង្វាន់ មីហឹរ សេអ៊ូល ហ្វូតសាល លីក លើកទី ២ ធ្វើទ្បើងក្នុងគោលបំណងអភិវឌ្ឍវិស័យបាល់ទាត់ក្នុងសាលមួយនេះ ឲ្យកាន់តែរីកចម្រើនទៅមុខ និងមានសមត្ថភាពប្រកួតប្រជែងជាមួយក្រុមតាមបណ្តាលប្រទេសជិតខាងនៅក្នុងតំបន់ ក៏ដូចជាប្រមូលផ្តុំយុវជនទាំងអស់ឲ្យចូលរួមលេងកីឡា ដើម្បីបង្កើនមិត្តភក្តិនិងសាមគ្គីភាព និង ជៀសឆ្ងាយអំពីការសេពគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕