(ភ្នំពេញ)៖ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល កាលពីថ្ងៃទី០៨ ខែវិច្ឆិកា កន្លងទៅនេះ បានរៀបចំព្រឹត្តការណ៍សិក្ខាសាលាអប់រំផ្លូវចិត្ត និងតាំងសមាធិ ដែលបានធ្វើឡើងដំបូងគេបង្អស់ក្នុងផ្សាទំនើប លើប្រធានបទ «សាងថាមពលផ្លូវចិត្ត ដើម្បីថាមពលជីវិត» ក្រោមការនិមន្តដឹកនាំសមាធិនិងបង្រៀនដោយ ព្រះមុនីចរិយាវង្ស ហ៊ុន ខេមរា ជាព្រះអនុប្រធាននៃពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា និងលោក នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ុនវិបស្សាដឹកនាំសមាធិក្នុងកម្មវិធីដ៏ពិសេសនេះ។
តាមប្រសាសន៍របស់លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក បានលើកឡើងថា «ក្រុមហ៊ុន ជីប ម៉ុង គាំទ្រនិងបេជ្ញាចិត្តចូលរួមយ៉ាងពេញទំហឹង ក្នុងការលើកស្ទួយ និងគាស់កកាយវិស័យវប្បធម៌ទាំងបុរាណ និងសម័យ ព្រមទាំងពុទ្ធសាសនា ដើម្បីធ្វើការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ»។
នេះគឺជាអារម្មណ៍ដ៏ថ្មីសន្លាងមួយ ព្រោះថាធ្លាប់តែមានការតាំងសមាធិនៅក្នុងទីវត្តអារាម ឬកន្លែងស្ងប់ស្ងាត់ តួយ៉ាងនេះគឺជាគំនិតផ្តួចផ្តើមរៀបចំឡើងដោយថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែគោរពប្រណិប័តយ៉ាងខ្ជាប់ខ្ជួនក្នុងពុទ្ធសាសានា ក្នុងការនាំយកកម្មវិធីតាំងសមាធិ ធំនិងដំបូងគេបង្អស់នៅក្នុងផ្សារទំនើបក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលបានការចូលរួមយ៉ាងច្រើនកុះករគ្រប់វ័យរហូតដល់ជាង ២០០នាក់ផងដែរ។
ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ លោកជំទាវ ក៏បានប្រកាសជាផ្លូវការ រៀបចំកម្មវិធី តាំងសមាធិ ក្នុងផ្សារទំនើបរបស់កូនខ្មែរមួយនេះជារៀងរាល់បីខែម្តង ដើម្បីផ្សព្វផ្សាយពុទ្ធសាសនាឲ្យកាន់តែកៀកដល់ពុទ្ធបរិស័ទទាំងក្មេង ទាំងចាស់ឲ្យបានចូលរួមទាំងអស់គ្នា ក្នុងទីកន្លែងក្បែរពួកគេបំផុត។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចតាមដានផេកផ្លូវការរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល (Chip Mong 271 Mega Mall) ឬទាក់ទងជួលទីតាំងតាមរយៈលេខទូរស័ព្ទ៖ 066 401 222 (@Amkeolong)៕