(តូរីន)៖ កីឡាករតេន្នីស Casper Ruud បានឆ្លងចូលជុំទី២ ជាបន្តទៀតនៃកម្មវិធី ATP Finals 2024 ក្រោយពេលទម្លាក់ជើងខ្លាំង Carlos Alcaraz របស់អេស្ប៉ាញនៅថ្ងៃបើកឆាកនាយប់មិញនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង Turin ប្រទេសអ៊ីតាលីនោះ កីឡាករដែលឈរនៅលំដាប់លេខ៦ ពិភពលោករបស់ន័រវេសខាងលើនេះ បានផ្តួល Alcaraz ដោយលទ្ធផលពិន្ទុ ៦-១ និង ៧-៥ បានក្លាយជាជ័យជម្នះលើកទី៣ ផងដែរ ក្នុងចំណោម ១២ប្រកួតចុងក្រោយរបស់គេ។
ក្នុងការប្រកួតនោះដែរ Alcaraz ដែលជាជើងឯកពានកម្រិត Grand Slam គឺ French Open និង Wimbledon កន្លងទៅថ្មីៗនេះ បានទទួលរងបរាជ័យដោយមិននឹកស្មាន និងជាការបរាជ័យលើកដំបូងផងដែរ ពីការជួបគ្នា ៥លើកទល់នឹង Rudd។
នៅចាំបានថា Ruud បានត្រឹមតែរងជើងឯកប៉ុណ្ណោះកាល ATP Finals នៅឆ្នាំ២០២២ ដោយរកបានជ័យជម្នះលើកទី៥០ គ្រប់កម្មវិធីតែម្តងសម្រាប់រដូវកាលនេះ។
នៅយប់មិញនេះដែរ កីឡាករលំដាប់លេខ២ របស់អាល្លឺម៉ង់ Alexander Zverev ដែលធ្លាប់ជាជើងឯក ATP Finals ចំនួន ២សម័យផងនោះ ក៏បានទម្លាក់គូប្រជែងមកពីរុស្ស៊ី Andrey Rublev ដោយលទ្ធផល ៦-៤ និង ៦-៤ ផងដែរ៕