(រ៉ូម)៖ ក្លិបលីគអ៊ីតាលី AS Roma កំពុងពិចារណាតែងតាំង Erik ten Hag ជាអ្នកចាត់ការថ្មីរបស់ពួកគេ ក្រោយពេលក្លិបសម្រេចដកតំណែងលោក Ivan Juric បានត្រឹមមួយថ្ងៃប៉ុណ្ណោះ នេះបើតាមកាសែត Romapress បានឱ្យដឹងនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

តាមការចាប់អារម្មណ៍នេះដែរ គឺមានរយៈពេលត្រឹមកន្លះខែផងដែរ ដែលលោក Erik ten Hag ទើបត្រូវបានបណ្តេញចេញពីក្លិប Manchester United ។ ខណៈក្លិប Roma បានកំពុងស្វែងរកអ្នកចាត់ការថ្មី ដែលអាចដឹកនាំយ៉ាងហោចណាស់រហូតដល់បញ្ចប់នៃរដូវកាលនេះ ។

ជាមួយគ្នានោះ លោក Graham Potter ដែលអតីតគ្រូបង្វឹកក្លិប Brighton និង Chelsea ក៏ស្ថិតក្នុងជម្រើសឆ្នើមមួយរូបផងដែរ ៕