(អាល្លឺម៉ង់)៖ ក្លិប Bayern Munich ត្រូវបានសហព័ន្ធបាល់ទាត់ះអាល្លឺម៉ង់ (DFB) បានដាក់ពិន័យជាទឹកប្រាក់ប្រមាណ ១៥៨,៩៤០ដុលា្លរ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់ពួកគេបានបង្កការរំខានក្នុងការប្រកួតពានរង្វាន់ German Cup ទល់នឹងក្រុម UIm កាលពីខែសីហា ។

Bayern Munich ក៏បានទទួលការសម្រេចនៅការដាក់ពិន័យនេះទៅតាមស្ថាប័នគ្រប់គ្រងផងដែរ ខណៈការប្រកួតរវាងក្រុមទាំងពីរ គឺក្រុម Bayern Munich យកឈ្នះ UIm ៤-០ ពេលដែលក្រុមអ្នកគាំទ្របានបង្កការដុតភ្លើង នឹងកាំជ្រួចយ៉ាងហោចណាស់ ៧០គ្រាប់បានឆេះឡើង ធ្វើឱ្យអាកខាងការប្រកួតប្រមាណ ៣នាទី និងមានកាំជ្រួចចំនួន ៤គ្រាប់បានផ្ទុះឡើង ។

ការរងពិន័យនេះ ក្លិបយក្សអាល្លឺម៉ង់ Bayern Munich មានពេលវេលាក្នុងផ្ទៀងផ្ទាត់ប្រាក់ទៅកាន់ DFB ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។ ខណៈ Bayern ត្រូវជួបជាមួយម្ចាស់ការពារជើងឯក Bayer Leverkusen ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពាន German Cup នៅថ្ងៃទី៤ ខែធ្នូខាងមុខនេះ ៕