(បរទេស)៖ កីឡាករអន្តរជាតិអេក្វាឌ័រ Marco Angulo បានទទួលមរណភាពក្នុងវ័យ ២២ឆ្នាំ ដោយមានរយៈពេលត្រឹមតែជាង ១ខែប៉ុណ្ណោះ បន្ទាប់ពីរូបគេបានជួបបញ្ហារបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍, នេះបើតាមក្លិបបានប្រកាស។

Marco Angulo ជាខ្សែបម្រើរបស់ក្លិប LDU Quito បានសម្រាកនៅក្នុងមន្ទីរពេទ្យគិតចាប់តាំងពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ ដែលស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានី Quito របស់ប្រទេសអេក្វាឌ័រ។ របាយការណ៍ក្នុងប្រទេសបានបង្ហាញថា រូបគេបានទទួលការវះកាត់ជាច្រើនកន្លែង នឹងបានចំណាយពេលជាងមួយសប្តាហ៍ នៅក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់ មុនពេលរូបគេបានទទួលមរណភាពនៅយប់ថ្ងៃចន្ទ ។

សូមជម្រាបផងថា Marco Angulo ជាបុគ្គលទី៣ ដែលបានស្លាប់ ក្រោយជួបហេតុការណគ្រោះថ្នាក់ចរារចណ៍នេះ ក្នុងនោះក៏មានកីឡាករ Roberto Cabezas របស់ក្លិប Independiente Juniors ក្នុងចំណោមមនុស្ស ៥នាក់ដែលបានស្លាប់ក្នុងរថយន្ត ៕