(រ៉ូម)៖ អតីតគ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag បានច្រានចោលឱកាសក្នុងការដឹកនាំ AS Roma បន្ទាប់ពីក្លិបមានការពិចារណាលើមុខតំណែងអ្នកចាត់ការក្រុមថ្មី ។ ខណៈដែលក្លិបកំពុងស្វែងរកអ្នកទៅជំនួបតំណែងលោក Ivan Juric ។

យោងតាមការសែត La Gazzetta dello Sport បានឱ្យដឹងថា អ្នកចាត់ការសញ្ជាតិហូឡង់ Erik ten Hag ស្ថិតក្នុងចំណោមបុគ្គលនាំមុខសម្រាប់ការងារនេះ ប៉ុន្តែលោកបានចេញការបដិសេធសំណើរនេះពីអ្នកគ្រប់គ្រងរបស់ក្លិប Roma ដោយសារតែកំពុងមានភាពចលាចលកើតមាននៅក្នុងក្លិប។

សូមជម្រាបផងថា បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន១២ ក្នុងលីគ Serie A ក្រុម AS Roma រកបានត្រឹមតែ ១៣ពិន្ទុប៉ុណ្ណោះ ហើយបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ១២ ក្នុងតារាងលីគ ដ្បិតក្នុងឆ្នាំ២០២៤ នេះ ក្លិបបានបណ្តេញគ្រូបង្វឹះអស់ ២នាក់រួមមានលោក Daniele De Rossi និងលោក Ivan Juric ៕