(បរទេស)៖ យោងតាមគណនីប្រមូលព័ត៌មាន «yeux1122» នៅលើ Naver ដោយដកស្រង់ប្រភពពីឧស្សាហកម្មរបស់ Apple បានឲ្យដឹងថា ក្រុមហ៊ុនយក្សមួយនេះបានជួបបញ្ហាពាក់ព័ន្ធម៉ូដែល iPhone 17 ថ្មី ដែលគ្រោងធ្វើឲ្យមានរូបរាងស្តើង។ ការកាត់បន្ថយកម្រាស់របស់ឧបករណ៍នេះ គឺពឹងផ្អែកទៅលើការផលិតថ្មដែលមានស្រទាប់ខាងក្រោមស្តើងជាង ប៉ុន្តែឥឡូវនេះ Apple កំពុងប្រឈមនឹងការសម្របសម្រួលផ្នែកបច្ចេកទេស ខណៈបញ្ហាចម្បងមួយគឺថ្លៃដើម។
បើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Mac Rumors បានឲ្យដឹងថា ដោយសារតែមានបញ្ហាលើថ្មរបស់ iPhone 17 Air នឹងធ្វើឲ្យម៉ូដែលនេះមិនអាចស្តើងដូចដែល Apple មានគម្រោងដំបូងឡើយ។ ឥឡូវនេះ ថ្ម iPhone 17 Air នឹងមានកម្រាស់ប្រហែល 6mm ដែលបង្ហាញថាឧបករណ៍ខ្លួនវានឹងក្រាស់ជាងនេះ។ iPhone ស្តើងបំផុតមិនធ្លាប់មានរបស់ Apple គឺ iPhone 6 ដែលមានកម្រាស់ 6.9mm ដែលមានន័យថា iPhone 17 "Slim" ទំនងជាមិនស្តើងជាងស្មាតហ្វូន iPhone 16 នោះទេ។ តាមប្រភពបានបញ្ជាក់ថា iPhone 17 Air នឹងមានកម្រាស់ 7mm ដូចនេះ វាមិនមានកម្រាស់ស្តើងស្លីមដូចការរំពឹងទុកនោះទេ។
គួរជម្រាបថា iPhone 17 Air / Slim ត្រូវបានគេរំពឹងថា នឹងបង្កើនសមត្ថភាពទៅលើអេក្រង់ កំលាំងម៉ាស៊ីន និងប្រព័ន្ធកាមេរ៉ាថតរូប។ សមាជិកថ្មីគ្រួសារ iPhone នេះ នឹងប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ ProMotion 120Hz refresh rate, បំពាក់សែនស័រទំហំ 48MP, បង្កើនទំហំកាមេរ៉ាសែលហ្វីពីទំហំ 12MP ឡើងដល់ 24MP៕