(ភ្នំពេញ)៖ ពិភពព្រិលទឹកកកធំបំផុតប្រចាំអាស៊ីអាគ្នេយ៍ បានបង្ហាញវត្តមាននៅសួនកម្សាន្តសានសាញ «Sunshine Family Park» រាជធានីភ្នំពេញហើយ ទីបំផុតអាចមកទទួលយកបទពិសោធន៍ពិតប្រាកដជាមួយពិភពព្រិលទឹកកកហើយ។
នាពេលថ្មីៗនេះ បន្ទាប់ពីទើបនឹងបញ្ចប់ការអាប់ក្រេដ upgrade និងកែលម្អ ពិភពព្រិលទឹកកកបានបន្ថែមនូវកម្មវិធីកម្សាន្ត ដែលគួរអោយចាប់អារម្មណ៍ជាច្រើនទៀត មានផ្ទះទឹកកកវង្វេង (Ice maze) កន្លែងលេងរអិលទឹកកកដ៏វែងបំផុត ស្តេចស្វាទឹកកកអ៊ូខុង(គឺជាទម្រង់ដើមរបស់ស្តេចស្វានៃភាពងងឹតអ៊ូខុង នៅក្នុងហ្គេមទេវកថានៃភាពងងឹត៖ អ៊ូខុង (Black Myth: Wukong) ស្រាទឹកកក(ប្រើកែវធើ្វពីទឹកកកមកពិសាស្រាក្រឡុក(Cocktail)) ពិតជាញាក់ កន្ទ្រាក់អារម្មណ៍មែន។
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តម្លៃសំបុត្រអាណាចក្រពិភពព្រិលទឹកកកមានការបញ្ចុះតម្លៃជាពិសេស ពីតម្លៃដើម $15.80 ដុល្លារ មកសល់ត្រឹមតម្លៃបច្ចុប្បន្ន $9.80ដុល្លារ ហើយឮគេនិយាយថា មានកម្មវិធីចាប់រង្វាន់ជាច្រើននៅនឹងកន្លែងថែមទៀតផង។
សួនកម្សាន្តសានសាញ «Sunshine Family Park» ក៏មានសួនកម្សាន្តមិនប្រើប្រាស់ថាមពល «Unpowered Amusement Park» តែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា មានទីធ្លាធំទូលាយ បរិយាសកាសប្រសើរក្រៃលែង និងអាចភ្លក់រសជាតិម្ហូបអាហារក្នុងស្រុក និងក្រៅប្រទេសជាច្រើនមុខនៅផ្សាររាត្រី នៃម្ហូបអាហារ។
សារមន្ទីរពិភពផ្កាយ «Starry sky Museum» ជាកន្លែងថតរូបដ៏ពេញនិយមសម្រាប់បងប្អូនយុវនារី គ្រាន់តែថតរូបងាយៗ ក៏អាចល្បីដល់គ្រប់មជ្ឈដ្ឋាន។ ក្រៅពីនេះ នាឱកាសព្រះរាជពិធីបុណ្យអុំទូក ក៏មានកម្មវិធីសម្តែងផ្ទាល់ដែលមានវត្តមានតារាល្បីៗជាច្រើនរូប ធ្វើការច្រៀងរាំ លេងហ្គេមឆ្លងវគ្គឧបសគ្គដោយភាពក្លាហាន និងវៃឆ្លាត កម្មវិធីចាប់រង្វាន់ យើងខ្ញុំបានប្រើអស់កម្លាំងកាយចិត្តក្នុងការបង្កើតបរិយាកាសពិបាកនឹងបំភ្លេចបានជូនដល់អ្នកទាំងអស់គ្នា នាឱកាសព្រះរាជពិធីបុណ្យអុំទូក។
សូមជម្រាបដែរថា សួនកម្សាន្តសានសាញ «Sunshine Family Park» ទីតាំង៖ ទល់មុខ One Park Residence តំបន់បឹងកក់ រាជធានីភ្នំពេញ (វាយពាក្យ៖ sunshine family park នៅក្នុងGoogle Search) លេខទូរសព្ទទំនាក់ទំនង៖ 088 763 1666 Facebook: Sunshine Family Park៕