(ភ្នំពេញ)៖ ផ្អើលអ្នកបែកចាន បុរសម្នាក់ដែលមានប្រពន្ធរហូតដល់ទៅពីរនាក់ បានមកគាស់កំប៉ុងប៊ូសស្រ្តង ត្រូវបាន «រង្វាន់ប្ដីល្អ» បានលុយសុទ្ធគុណនឹង២ទៀត ក្នុងមហាព្រឹត្តិការណ៍ ប៊ូសស្រ្តង «ប្ដីល្អ» កាលពីថ្ងៃទី៩ វិច្ឆិកា នៅសួនឧស្សាហកម្ម សមានា ជិតផ្សារបែកចាន។

បើតាមក្រុមហ៊ុនប៊ូសស្រ្តង បានឱ្យដឹងថា មហាព្រឹត្តិការណ៍ «ប៊ូសស្រ្តង បី្ដល្អ» នេះមានមនុស្សចូលរួមជាង៧០០០នាក់ ដោយចូលមកគាស់កំប៉ុងប៊ូសស្រ្តងតាំងពីម៉ោង៧ព្រឹក ដល់ម៉ោង៦ល្ងាច និងមកយកប័ណ្ណចាក់ហ្គាសហ្រ្វីបន្ថែមទៀតសម្រាប់អ្នកមានកង់បី។ ក្នុងនោះ មានរង្វាន់ម៉ូតូថ្មី៣គ្រឿង លុយសុទ្ធជាច្រើនលានរៀល និង «រង្វាន់ប្ដីល្អ ប្ដីបាន៨៨៨ដុល្លារ បូក៨៨៨ដុល្លារឱ្យប្រពន្ធ» បន្ថែមទៀត។

លោក តួ រដ្ឋធី ដែលអះអាងថា មានប្រពន្ធដល់ទៅ២នាក់ បានចូលរួមក្នុងព្រឹត្តិការនេះ ហើយបានគាស់ត្រូវ «រង្វាន់ប្ដីល្អ» ដូច្នេះក្រុមហ៊ុនសម្រេចផ្ដល់លុយសុទ្ធគុណនឹង២ដដែល (ដោយពឹងផ្អែកលើសំបុត្រអាពាហ៍ពិពាហ៍) ហើយលុយទាំងនេះបងប្រុសម្ចាស់រង្វាន់អះអាងថា គាត់មិនយកទេ គឺឱ្យប្រពន្ធទាំង២របស់គាត់ស្មើៗគ្នាតែម្តង។

ប៊ូសស្រ្តង ពិតជាក្រុមហ៊ុនចិត្តល្អមែន ដែលបង្កើតព្រឹត្តិការណ៍ប៊ូសស្រ្តង ប្ដីល្អ ផ្ដល់ក្ដីស្រលាញ់ ផ្ដល់ម៉ូតូថ្មី និងប្រាក់សុទ្ធជាច្រើនរង្វាន់ដល់អតិថិជន។ ដូច្នេះបងប្អូនដែលចង់ឱ្យមានព្រឹត្តិការណ៍នេះកើតឡើងក្នុងស្រុកខេត្តបងប្អូន កុំភ្លេចទិញប៊ូសស្រ្តងញុំាទាំងអស់គ្នា។ ប៊ូសស្រ្តងរង្វាន់ច្រើន ឆ្ងាញ់ជាងគេ៕