(ឡុងដ៏)៖ Tyrell Malacia ពេលនេះបានជាសះស្បើយពីរបួស និងវិលត្រលបមកវិញ ក្រោយសម្រាក់ដេកព្យាបាលរយៈពេល ១៧ខែកន្លងមក ខណៈរូបគេបានត្រឡប់ទៅចូលរួមការប្រកួតក្នុងពានរង្វាន់ EFL Trophy របស់ក្រុម Manchester United នៅកម្រិតអាយុក្រោម ២១ឆ្នាំ លេងទល់នឹងក្រុម Huddersfield Town ។

ខ្សែការពារស្លាបឆ្វេងមានវ័យ ២៥ឆ្នាំ Malacia មានបញ្ហារបួស ត្រូវអវត្តមានគិតចាប់តាំងពីចូលលេង នៅការប្រកួតពានរង្វាន់ Nations League ដែលប្រទេសហូឡង់ ដោយចាញ់ក្រូអាត ក្នុងខែមិថុនា ឆ្នាំ 2023។ ហើយចាប់តាំងពីពេលនោះមក រូបគេបានធ្វើការវះកាត់ជង្គង់ចំនួន ២ដង ដោយសាររបួសមានភាពធ្ងន់ធ្ងរនិងស្មុគស្មាញ ។

រំលឹកផងថា មុនពេលជួបបញ្ហារបួស Tyrell Malacia បានលេងនៅឈុតធំរបស់ក្លិប Manchester United បានចំនួន ៣៩ប្រកួតនៅរយៈពេល ២រដូវកាល ដែលជាខ្សែការពារស្លាបឆ្វេងត្រូវបានក្លិបបិសាចក្រហមចំណាយលុយប្រមាណ ១៣លានផោន នាំមកពីក្លិបហូឡង់ Feyenoord កាលឆ្នាំ២០២២ ៕