(ភ្នំពេញ)៖ ក្រោមឆន្ទៈស្មារតីខ្មែរតែមួយ វឌ្ឍនៈ ប្រ៊ូវើរី តែងតែបានចូលរួមប្រារព្ធ និងអបអរសាទរកម្មវិធីតូចធំជាច្រើនជាមួយប្រជាជនកម្ពុជាគ្រប់ទិសទី ព្រមទាំងបានរៀបចំតុបតែងលម្អនៅតាមបណ្តាផ្លូវមួយចំនួននៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដើម្បីផ្តល់ភាពស្រស់ស្អាតចូលរួមលើកស្ទួយទេសចរណ៍នៅប្រទេសកម្ពុជា។ ជាពិសេសក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែក្នុងឆ្នាំ២០២៤នេះ។
ក្នុងនោះ វឌ្ឍនៈ ប្រ៊ូវើរី ក៏បានរៀបចំការប្រគំតន្ត្រី កម្មវិធីប្រដាល់គុនខ្មែរ ចូលរួមបណ្តែតប្រទីតរបស់ វឌ្ឍនៈ ប្រ៊ូវើរី នៅមុខព្រះបរមរាជ្យវាំង ដើម្បីចូលរួមចែករំលែកភាពរីករាយ និងអបអរសាទរព្រះរាជពិធីបុណ្យអុំទូកផងដែរ៕