(ភ្នំពេញ)៖ GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក ដោយត្រៀមរៀបចំការប្រកួតខ្នាតធំ ដាក់សុទ្ធតែកំពូលអ្នកប្រយុទ្ធលើសង្វៀនលំដាប់ជួរមុខទាំងជាតិ និងអន្តរជាតិ។ កីឡាករលំដាប់ប្រទេសជាច្រើនរូបនឹងប្រយុទ្ធក្បាច់គុនខ្មែរត្រៀមឡើងប្រកួតជាមួយកីឡាករជើងខ្លាំងមកពីជប៉ុន ក្នុងកម្មវិធី មហាសង្គ្រាម GANZBERG រាជសីហ៍គុនខ្មែរ KUN KHMER x KNOCK OUT។
ក្នុងនោះ GANZBERG រៀបចំព្រឹត្តិការណ៍ដ៏កក្រើកប្រចាំឆ្នាំ ២០២៤ ដែលរួមមានការប្រកួត 8MEN TOURNAMENT ដែល ឆ្នាំមុន ២០២៣ ក្នុងខែវិច្ឆិកានេះ GANZBERG បានដាក់កាដូយក្ស គឺឡានខ្លាញ់គោមួយគ្រឿងតម្លៃជិត ៣ពាន់ ដុល្លារ ដល់ កីឡាករ ធឿន ធារ៉ា ។ កម្មវិធី មហាសង្គ្រាម GANZBERG រាជសីហ៍គុនខ្មែរ 8 MEN TOURNAMENT ដែលលើកនេះ GANZBERG ដាក់រង្វាន់កាន់តែធំគឺកាដូយក្សពី GANZBERG ជាផ្ទះវីឡាកូនកាត់ ១ខ្នងតម្លៃជិត ៦ម៉ឺនដុល្លារ បើ ធឿន ធារ៉ា ឈ្នះ ៣ប្រកួតជាប់គ្នា។
GANZBERG ជួយកីឡាករគុនខ្មែរ កុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ នាថ្ងៃទី ១៥-១៦ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ កម្មវិធីចាប់ផ្តើមពីម៉ោង ៨យប់តទៅ ទីតាំងនៅក្បែរដីឡូតិ៍វត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជាមួយគ្នានោះ ក៏មានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV និងនៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERGផងដែរ ៕
*សូមអរគុណអតិថិជនដែលទិញ GANZBERG អ្នកទាំងអស់គ្នាគឺមានចំណែកចូលរួមលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក!